ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ភាគីចិនប្រឆាំងជាដាច់ខាតចំពោះការបង្កការប្រឈមមុខដាក់គ្នាជាក្រុម ដែលបង្កើនភាពតានតឹងនៅឧបទ្វីបកូរ៉េ
2023-04-28 16:01:03cri
Share with:

តាមការផ្សាយដំណឺងឱ្យដឹងថា កាលពីថ្ងៃទី២៦ខែមេសាតាមម៉ោងក្នុងតំបន់ សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានចេញផ្សាយសេចក្តីប្រកាសក្រុងវ៉ាស៊ីនតោន ដែលធ្វើជាឯកសារសមិទ្ធផលមួយនៃដំណើរទស្សនកិច្ចរបស់លោក Yoon Seok-Youl ប្រធានាធិបតីកូរ៉េខាងត្បូងនៅសហរដ្ឋអាមេរិក ។ ប្រភពអ្នកបង្ហើបព័ត៌មានបានឱ្យដឹងថា សហរដ្ឋអាមេរិកមានផែនការដាក់ពង្រាយនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរក្នុងលំហសមុទ្រក្បែរឧបទ្វីបកូរ៉េ ។

ទាក់ទងនឹងករណីនេះ កាលពីថ្ងៃទី២៧ខែមេសា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា ទង្វើរបស់ភាគីអាមេរិកពោរពេញទៅដោយគំនិតសង្គ្រាមត្រជាក់ បង្កការប្រឈមមុខដាក់គ្នាជាក្រុម បំផ្លាញប្រព័ន្ធទប់ស្កាត់ការរីកសាយភាយនុយក្លេអ៊ែរ បំផ្លាញផលប្រយោជន៍យុទ្ធសាស្ត្ររបស់ប្រទេសដទៃទៀត បង្កើនភាពតានតឹងនៅឧបទ្វីបកូរ៉េ បំផ្លាញសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ក៏ដូចជាផ្ទុយនឹងគោលដៅគ្មាននុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ដូច្នេះ ភាគីចិនប្រឆាំងជាដាច់ខាតចំពោះការនេះ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស