ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ក្រៅពីពលរដ្ឋចិនជាង ១៣០០ នាក់ ប្រទេសចិនក៏បានជួយពលរដ្ឋនៃប្រទេស ៥ ទៀតដើម្បីជម្លៀសចេញពីប្រទេសស៊ូដង់ផងដែរ
2023-04-28 15:54:14cri
Share with:

នៅថ្ងៃទី ២៧ ខែមេសា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើបទបង្ហាញអំពីការវិវឌ្ឍចុងក្រោយនៃការជម្លៀសពលរដ្ឋចិនចេញពីប្រទេសស៊ូដង់នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ រហូតមកដល់ពេលនេះ ពលរដ្ឋចិនជាង ១៣០០ នាក់ត្រូវបានជម្លៀសដោយសុវត្ថិភាព។ ជាមួយគ្នានេះផងដែរ ប្រទេសចិនក៏បានជួយពលរដ្ឋនៃប្រទេសចំនួន ៥ ទៀតដើម្បីជម្លៀសចេញពីប្រទេសស៊ូដង់ដោយធ្វើដំណើរតាមនាវាចិនផងដែរ។

លោកស្រី Mao Ning បានបញ្ជាក់ថា បន្ទាប់ពីផ្ទុះការប៉ះទង្គិចដោយប្រដាប់អាវុធក្នុងប្រទេសស៊ូដង់មក  ប្រទេសចិនបានអនុវត្តតាមអនុសាសន៍ដ៏សំខាន់ៗរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដោយបានធ្វើកិច្ចខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃដើម្បីការពារសុវត្ថិភាពពលរដ្ឋចិន ក៏ដូចជារៀបចំការងារយ៉ាងម៉ត់ចត់ដើម្បីជម្លៀសពលរដ្ឋដោយសុវត្ថិភាព ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស