ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា រថភ្លើងរវាងចិននិងអឺរ៉ុបបានក្លាយជាក្រុមដឹកជញ្ជូនដែកថែបនៃមហាដីគោកអឺរ៉ាស៊ី
2023-04-28 15:12:31cri
Share with:

កាលពីថ្ងៃទី២៦ខែមេសា លោក Qin Gang សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានរួមជាមួយរដ្ឋមន្ត្រីការបរទេសប្រទេសអាស៊ីកណ្តាលទាំង៥អញ្ជើញចូលរួមពិធីដាក់ឱ្យប្រើប្រាស់រថភ្លើងពិសេសឈ្មោះ ឆាងអាន ដែលបើកពីក្រុង Xi’an ទៅអាស៊ីកណ្តាលនិងជាខួបទី១០នៃគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវនៃរថភ្លើងរវាងចិននិងអឺរ៉ុប ។ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា រថភ្លើងរវាងចិននិងអឺរ៉ុបបានក្លាយជាក្រុមដឹកជញ្ជូនដែកថែបដែលប្រមូលផ្តុំនូវគំនិតឯកភាពគ្នានិងប្រមូលផ្តុំកម្លាំងរស់រវើកនៃមហាដីគោកអឺរ៉ាស៊ី ។

លោកស្រី Mao Ning បានលើកឡើងថា គិតមកដល់ចុងឆ្នាំ២០២២ រថភ្លើងរវាងចិននិងអឺរ៉ុបសរុបបានបើកបរលើសពី៦សែន៥ម៉ឺនលើក និងដឹកជញ្ជូនទំនិញលើសពី៦លានTEU ដែលមានតម្លៃ៣សែនលានដុល្លារអាមេរិក ដោយបានដាក់ឱ្យប្រើប្រាស់ខ្សែផ្លូវដែកចំនួន៨២ តភ្ជាប់ប្រទេសចំនួន២៤និងទីក្រុងជាង២០០នៃទ្វីបអឺរ៉ុប ហើយបានកកើតទៅជាបណ្តាញចរាចរណ៍ទំនិញនិងគមនាគមន៍ដែលគ្របដណ្តប់តំបន់អាស៊ីអឺរ៉ុបទាំងស្រុង ពោលគឺជំរុញសក្តានុពលនៃការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស