ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនជួបពិភាក្សាការងារជាមួយគណៈប្រតិភូស៊ើបអង្កេតរួមនៃអ្នកនយោបាយមកពីបណ្តាប្រទេសកោះប៉ាស៊ីហ្វិក
2023-04-28 15:09:25cri
Share with:

នៅថ្ងៃទី ២៧ ខែមេសា នៅទីក្រុងប៉េកាំង លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានការិយាល័យកិច្ចការបរទេសនៃមជ្ឈិមចិនបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូស៊ើបអង្កេតរួមនៃអ្នកនយោបាយមកពីបណ្តាប្រទេសកោះប៉ាស៊ីហ្វិកដែលដឹកនាំដោយលោកSamiu Vaipulu ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់តុងហ្គា។

ក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ប្រទេសចិននិងបណ្តាប្រទេសកោះប៉ាស៊ីហ្វិក គឺជា "មិត្តចាស់" ដែលបានរាប់អានគ្នាអស់រយៈពេលជាច្រើនឆ្នាំ។ ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរបានពង្រីកជាបន្តបន្ទាប់ ហើយចំណងមិត្តភាពរវាងភាគីទាំងពីរបន្តមានភាពស៊ីជម្រៅ។ ប្រទេសចិនមានឆន្ទៈក្នុងការរួមជាមួយបណ្តាប្រទេសកោះប៉ាស៊ីហ្វិកដើម្បីអនុវត្តគំនិតឯកភាពដ៏សំខាន់ដែលអ្នកដឹកនាំនៃភាគីទាំងពីរសម្រេចបាន ពង្រឹងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការអន្តរបក្ស គាំទ្រគ្នាទៅវិញទៅមកលើបញ្ហាដែលទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក និងរួមគ្នាកសាងសហគមន៍រួមវាសនារវាងប្រទេសចិន និងបណ្តាប្រទេសកោះប៉ាស៊ីហ្វិកឱ្យមានភាពកាន់តែស្អិតល្មួត។

ជាការឆ្លើយតប លោកVaipulu និងសមាជិកគណៈប្រតិភូផ្សេងទៀតបានបង្ហាញថា បណ្តាប្រទេសកោះប៉ាស៊ីហ្វិកយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិន ហើយប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ចិនតែមួយ ហើយសង្ឃឹមថានឹងអាចជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបង្ហាញពីការគោរពគ្នាទៅវិញទៅមក និងអភិវឌ្ឍរួមគ្នាតាមរយៈការផ្លាស់ប្តូរអន្តរបក្ស និងវេទិកាផ្សេងទៀត៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស