ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទាក់ទិននឹងការដែលខ្លាឃ្មុំផេនដាឈ្មោះ «យ៉ាយ៉ា»របស់ប្រទេសចិនដែលស្នាក់នៅអាមេរិក ត្រឡប់មកប្រទេសចិនវិញ ក្រសួងការបរទេសចិនលើកឡើងថាចិននឹងរួមសហការជាមួយប្រទេសផ្សេងទៀតដើម្បីជំរុញការអភិរក្សខ្លាឃ្មុំផេនដា
2023-04-27 15:20:39cri
Share with:


 

     នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិនដែលធ្វើឡើងកាលពីថ្ងៃទី ២៦ ខែមេសា លោកស្រីMao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងអំពីសភាពការណ៍ធ្វើមាតុភូមិនិវត្តន៍របស់ខ្លាឃ្មុំផេនដាឈ្មោះ«យ៉ាយ៉ា» »របស់ប្រទេសចិនដែលបានស្នាក់នៅអាមេរិកថា ប្រទេសចិនមានឆន្ទៈបន្តរួមសហការជាមួយដៃគូផ្សេងទៀត ក្នុងនោះបូករួមទាំងសហរដ្ឋអាមេរិកផងដែរ ដើម្បីរួមចំណែកដល់ការអភិរក្សប្រភេទសត្វជិតផុតពូជតទៅទៀត

តាមការផ្សាយដំណឹងបានឱ្យដឹងថា ខ្លាឃ្មុំផេនដា "យ៉ាយ៉ា" ដែលបានរស់នៅក្នុងសហរដ្ឋអាមេរិកអស់រយៈពេល ២០ ឆ្នាំនឹងត្រូវដឹកត្រឡប់ទៅប្រទេសចិនវិញនៅថ្ងៃទី ២៦ ខែមេសាតាមម៉ោងក្នុងតំបន់

លោកស្រីMao Ning បន្តថា ប្រទេសចិននិងសហរដ្ឋអាមេរិកកំពុងធ្វើការងារត្រៀមរៀបចំគ្រប់ផ្នែកដោយមានរបៀបរៀបរយសម្រាប់បញ្ចូន “យ៉ាយ៉ា ឱ្យត្រឡប់មកផ្ទះវិញ ដើម្បីធានាយ៉ាងជាក់លាក់ថា “យ៉ាយ៉ានឹងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព។

អ្នកបកប្រែ:马小青
ប្លុកពិសេស