ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធជំរុញពាណិជ្ជកម្មអន្តរជាតិទូទាំងប្រទេសចិនបានចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញជាង២សែនសន្លឹកក្រោមគម្រោងRCEP
2023-04-27 15:30:34cri
Share with:

ថ្ងៃទី២៦ ខែមេសា អ្នកសារព័ត៌មានបានទទួលដំណឹងពីសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៃក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិថា ពីខែមករា ឆ្នាំ២០២២ដល់ខែមីនា ឆ្នាំ២០២៣ ប្រព័ន្ធជំរុញពាណិជ្ជកម្មអន្តរជាតិទូទាំងប្រទេសចិនបានចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញចំនួន២០.១៧ម៉ឺនសន្លឹក ពាក់ព័ន្ធនឹងទំហំនាំចេញចំនួន៨៤១០លានដុល្លារអាមេរិក តាមការប៉ាន់ប្រមាណ នឹងកាត់បន្ថយពន្ធគយប្រហែល១២៦លានដុល្លារអាមេរិកសម្រាប់ផលិតផលចិនក្នុងប្រទេសជាសមាជិកនាំចូលនៃRCEP

លោកស្រីWangLinjieអ្នកនាំពាក្យក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិបានលើកឡើងថា ស្របនឹងពេលដែលRCEPជិតនឹងចូលជាធរមានដោយគ្រប់ជ្រុងជ្រោយនៅប្រទេសជាសមាជិកចំនួន១៥ក្នុងពេលឆាប់ៗខាងមុខ វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញនៃRCEPទទួលបានការស្វាគមន៍ពីសហគ្រាសកាន់តែច្រើនឡើងៗ ហើយក៏បាននាំមកនូវផលប្រយោជន៍ប្រាកដប្រជាសម្រាប់សហគ្រាសពាណិជ្ជកម្មបរទេសរបស់ចិនក្នុងការលំនឹងបញ្ជាទិញនិងពង្រីកទីផ្សារផងដែរ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស