ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទីស្នាក់ការទូទៅនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រចាំនៅខេត្ត Guangdong និងមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវបើកស្លាកជាផ្លូវការ
2023-04-27 12:02:45cri
Share with:

នៅថ្ងៃទី ២៦ ខែមេសា ទីស្នាក់ការទូទៅនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG)ប្រចាំនៅខេត្ត Guangdong និងមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវបានបើកស្លាកនៅទីក្រុង Guangzhou ប្រទេសចិន។



ថ្លែងក្នុងសុន្ទរកថា លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានលើកឡើងថា ការសាងសង់ទីស្នាក់ការទូទៅប្រចាំនៅខេត្ត Guangdong និងមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ គឺជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅបន្ថែមទៀតរវាងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងខេត្ត Guangdong CMG នឹងស្វែងយល់យ៉ាងស៊ីជម្រៅនូវឧត្តមភាពនៃធនធានក្នុងមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ បន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យប្រព័ន្ធផ្សព្វផ្សាយថ្មី5G, ការស្រាវជ្រាវនិងការអភិវឌ្ឍបច្ចេកវិទ្យា 4K/8K និងការផ្ទេរឧស្សាហកម្មរូបភាពភ្លឺច្បាស់កម្រិតHDជាដើម ដើម្បីបញ្ចូលកម្លាំងចលករថ្មីសម្រាប់ពន្លឿនការកសាងមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវឱ្យទៅជាតំបន់លំដាប់ពិភពលោក និងជាតំបន់ឈូងសមុទ្រដែលមានការអភិវឌ្ឍល្អបំផុត និងរំលេចពីគោលនយោបាយ "ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ" ។


លោក Wang Weizhong អនុលេខាធិការគណៈកម្មការបក្សខេត្ត Guangdong និងជាអភិបាលខេត្ត Guangdong បានរំពឹងទុកថា CMG នឹងបន្តយកចិត្តទុកដាក់ ផ្សព្វផ្សាយ និងគាំទ្រដល់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ខេត្ត Guangdong និងការកសាងមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ ដើម្បីឆ្លុះបញ្ចាំងពីការអនុវត្តទំនើបកម្មតាមបែបផែនចិនរបស់ខេត្តGuangdong


គួរបញ្ជាក់ថា បន្ទាប់ពីទីស្នាក់ការទូទៅនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រចាំនៅខេត្ត Guangdong និងមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវបើកស្លាក CMG នឹងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួតជាមួយខេត្ត Guangdong ក្នុងវិស័យដូចជា សកម្មភាពប្រព័ន្ធផ្សព្វផ្សាយ សេដ្ឋកិច្ចឌីជីថល ការស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យា សកម្មភាពប្រយោជន៍សាធារណៈ គម្រោងទេសចរណ៍វប្បធម៌ជាដើម ដើម្បីបន្តអនុវត្តកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕



អ្នកបកប្រែ:翟茜茜
ប្លុកពិសេស