គម្រោងថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់ដំបូងនៃប្រទេសឡាវដែលសាងសង់ដោយសហគ្រាសចិនបានធ្វើពិធីបើកការដ្ឋាន
2023-04-27 15:19:17cri
Share with:
នៅថ្ងៃទី ២៥ខែមេសា គម្រោងថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់ ៦០០MW នៅ Monsoon ប្រទេសឡាវដែលជាគម្រោងថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់ដំបូងគេនៃប្រទេសឡាវដែលសាងសង់ដោយក្រុមហ៊ុនPower China បានប្រារព្ធពិធីបើកការដ្ឋានសាងសង់នៅទីក្រុងវៀងចន្ទន៍ រដ្ឋធានីប្រទេសឡាវ។
មន្ត្រីរដ្ឋាភិបាលឡាវ មន្ត្រីស្ថានទូតចិនប្រចាំនៅប្រទេសឡាវ និងតំណាងអង្គភាពពាក់ព័ន្ធនៃក្រុមហ៊ុន PowerChina បានចូលរួមក្នុងពិធីនេះ។ លោក Phoxay Sayasone រដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែនៃប្រទេសឡាវ បានថ្លែងថា គម្រោងMonsoon នឹងផ្តល់កម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងថាមពលអគ្គិសនីរបស់ប្រទេសឡាវ។