ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស្រីនិយាយថា “ចង់ទៅឃើញភូមិភាគស្វយ័ត Xinjiang ដោយផ្ទាល់ភ្នែក” ប៉ុន្តែត្រូវគេមួលបង្កាច់ថា ជា “មនុស្សក្លែងក្លាយ”?
2023-04-27 21:54:32cri
Share with:

 

ពេលថ្មីៗកន្លងទៅនេះ លើបណ្តាញទំនាក់ទំនងសង្គម Twitter លោកស្រី Maureen A Huebel បញ្ញវន្តឯករាជ្យរបស់ប្រទេសអូស្ត្រាលីត្រូវគេនាំគ្នាចោទប្រកាន់ រហូតដល់ត្រូវគេចាត់ទុកថា ជា មនុស្សយន្តហើយគណនីរបស់លោកស្រីក៏ត្រូវបិទដែរ ។ ខណៈពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានតាមអនឡាញនៅក្នុងផ្ទះរបស់លោកស្រីនៅក្រុង Melbourne លោកស្រីបានថ្លែងថា ខ្ញុំជាមនុស្សពិតប្រាកដ តែមិនមែនមនុស្សយន្តនោះទេ ។

លោកស្រី Maureen A Huebel បានថ្លែងថា លោកស្រីបានរងការវាយប្រហារនៅតាមបណ្តាញអ៊ីនធើណេតដោយសារលោកស្រីចង់ដឹងពីសភាពការណ៍ពិតប្រាកដនៃភូមិភាគស្វយ័ត Xinjiang ។ លោកស្រីថ្លែងថា មនុស្សមួយចំនួនងប់ងល់បង្កពាក្យកុហកដើម្បីបំភាន់ភ្នែកមតិប្រជាជន ដូច្នេះពួកគេខ្លាចការសិក្សាស្រាវជ្រាវរបស់ខ្ញុំ វាយទម្លុះ ការនិទានរឿងអំពីភូមិភាគស្វយ័ត Xinjiang”របស់ពួកគេ ។

បន្ទាប់ពីមានការប្រាស្រ័យទាក់ទងកាន់តែច្រើនឡើងៗជាមួយនឹងជនជាតិចិន លោកស្រី Maureen A Huebel ក៏កាន់តែមិនពេញចិត្តចំពោះការផ្សាយដំណឹងដ៏លំអៀងអំពីប្រទេសចិនរបស់ប្រព័ន្ធសារព័ត៌មានប៉ែកខាងលិច ។ លោកស្រីបានថ្លែងថា “ជាយូរណាស់មកហើយ ប្រព័ន្ធសារព័ត៌មានប៉ែកខាងលិចត្រូវប្រជាពលរដ្ឋចាត់ទុកថា “គឺត្រឹមត្រូវនិងទៀងទាត់” ប្រជាជនជាច្រើនមិនបានឈានដល់កម្រិតអប់រំដែលអាចធ្វើការវាយតម្លៃនិងរិះគន់នោះទេ ដូច្នេះ មិនសូវមានមនុស្សណាចោទជាមន្ទិលសង្ស័យចំពោះការផ្សាយដំណឹងរបស់ប្រព័ន្ធសារព័ត៌មានទាំងនេះទេ ។ ប្រព័ន្ធសារព័ត៌មានទាំងនេះបានប្រមូលផ្តុំជាមួយគ្នានិងផ្តោតសំខាន់លើការលើកកម្ពស់ផលប្រយោជន៍នយោបាយ ពោលគឺមានឥទ្ធិពលដ៏ខ្លាំងក្លាក្នុងការកកើតទៅជាប្រជាមតិ ។ ”ខណៈពេលផ្សាយដំណឹងអំពីប្រទេសចិន ប្រព័ន្ធសារព័ត៌មានប៉ែកខាងលិចជាច្រើនបានផ្សព្វផ្សាយដំណឹងមិនពិតប្រាកដទេ ។“ ប្រព័ន្ធសារព័ត៌មានមួយចំនួនមិនមែនផ្តល់សេវាកម្មជាសាធារណៈនោះទេ តែគឺបម្រើសហគ្រាសឧស្សាហកម្មយោធានិងធ្វើឱ្យវាទទួលបានចំណេញ ។ លុះត្រាតែប្រព័ន្ធសារព័ត៌មានត្រូវពួកគេគ្រប់គ្រង នោះ ការពិតជាក់ស្តែងនឹងត្រូវបំពុល ។

មន្ត្រីការទូតចិនមួយរូបធ្លាប់បង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមTwitter ដែលមានរូបថតអំពីការដែលកុមារជនជាតិវែវូអឺរៀនរបាំប្រពៃណីរបស់ជនជាតិវែវូអឺ ។ លោកស្រី Maureen A Huebel បានចែករំលែកសារនេះ ហើយបានបង្ហោះសារមួយទៀតថា ខ្ញុំនឹងទៅទស្សនាភូមិភាគស្វយ័ត Xinjiang នៅឆ្នាំ២០២៤ ដើម្បីសិក្សាស្រាវជ្រាវថា តើជនជាតិវែវូអឺបានរួមចំណែកដល់កំណើន GDP នៃភូមិភាគស្វយ័ត Xinjiang យ៉ាងដូចម្តេច ព្រមនិងពិនិត្យមើលសភាពការណ៍កំណើនចំនួនប្រជាជន ក៏ដូចជានឹងធ្វើការវិភាគអំពីកម្រិតសុភមង្គលនិងការសម្តែងតាមរយៈរបាំរបស់ពួកគេផងដែរ ។

លោកស្រី Maureen A Huebel បានយល់ឃើញថា “ប្រទេសចិននឹងក្លាយជាអ្នកគ្រប់គ្រងសណ្តាប់ធ្នាប់ពិភពលោកកាន់តែល្អប្រសើរ ហើយប្រទេសទាំងអស់សុទ្ធតែអាចទទួលបានផលប្រយោជន៍ពីរឿងនេះ ”៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស