ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ភាគីជប៉ុនត្រូវតែចាត់ចែងការងាររុះរើបរិក្ខារនុយក្លេអ៊រនិងទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរឱ្យបានល្អបន្ទាប់ពីកើតឧប្បត្តិហេតុ
2023-04-27 15:29:10cri
Share with:

ថ្ងៃទី២៦ ខែមេសា លោកស្រីMaoNingអ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ឧប្បត្តិហេតុនុយក្លេអ៊ែរនៅកោះFukushimaរបស់ជប៉ុនជាឧប្បត្តិហេតុថ្នាក់កំពូលនៅលើពិភពលោក ដែលបណ្តាលឱ្យលេចធ្លាយសារធាតុវិទ្យុសកម្មជាច្រើន ហើយជះឥទ្ធិពលយ៉ាងខ្លាំងដល់បរិស្ថានសមុទ្រនិងសុខភាពរបស់មនុស្សជាតិ។ភាគីជប៉ុនត្រូវតែចាត់ចែងការងាររុះរើបរិក្ខារនុយក្លេអ៊ែរនិងទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរឱ្យបានល្អបន្ទាប់ពីឧប្បត្តិហេតុ ធានាអំពីសុវត្ថិភាពយ៉ាងដាច់ខាត។

លោកស្រីMaoNingបានលើកឡើងថា បច្ចុប្បន្ន ការងាររុះរើបរិក្ខារនុយក្លេអ៊ែរនិងការគ្រប់គ្រងកាកសំណល់វិទ្យុសកម្មនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរនៅកោះFukushimaជប៉ុនមានភាពមិនប្រាកដប្រជានិងគ្រោះថ្នាក់លាក់បាំងជាច្រើន។មុនពេលដែលភាគីពាក់ព័ន្ធនឹងផលប្រយោជន៍និងអង្គការអន្តរជាតិពាក់ព័ន្ធអាចកំណត់សុវត្ថិភាពនៃគម្រោងបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ ភាគីជប៉ុនមិនត្រូវចាប់ដំណើរការបញ្ចូញទឹកសំណល់នៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរទៅក្នុងសមុទ្រនោះទេ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស