ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំប្រចាំឆ្នាំស្តីពីផ្កាយរណបកំណត់ទីតាំងនៃប្រទេសចិនលើកទី១៣បានបើកធ្វើ ដែលបានចែករំលែកជាមួយពិភពលោកនូវសមិទ្ធផលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃឧស្សាហកម្មផ្កាយរណបកំណត់ទីតាំង
2023-04-27 15:30:03cri
Share with:

កិច្ចប្រជុំប្រចាំឆ្នាំស្តីពីផ្កាយរណបកំណត់ទីតាំងនៃប្រទេសចិនលើកទី១៣ក្រោមប្រធានបទ “សេដ្ឋកិច្ចឌីជីថល កំណត់ទីតាំងដោយភាពវៃឆ្លាត”បានបើកធ្វើពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែមេសា នៅក្រុងប៉េកាំង។កិច្ចប្រជុំលើកនេះចែកជា៥ផ្នែកធំៗ រួមមាន វេទិកាកំពូល ការផ្លាស់ប្តូរផ្នែកវិជ្ជាឯកទេស ពិព័រណ៍សមិទ្ធផល វេទិកាជាន់ខ្ពស់និងការផ្សព្វផ្សាយវិទ្យាសាស្ត្រ ដើម្បីបន្តចែករំលែកសមិទ្ធផលអភិវឌ្ឍន៍នៃប្រព័ន្ធកំណត់ទីតាំងBeidouនិងប្រព័ន្ធផ្កាយរណបកំណត់ទីតាំងផ្សេងទៀតជាមួយដៃគូសហប្រតិបត្តិការសកល។

តាមទិន្នន័យបានបង្ហាញថា ឆ្នាំ២០២២ បរិមាណផលិតផលសរុបនៃឧស្សាហកម្មសេវាកម្មប្រព័ន្ធផ្កាយរណបកំណត់ទីតាំងដែលមានប្រព័ន្ធBeidouជាស្នូលបានឡើងដល់៥៥០០០០លានយាន់ប្រាក់ចិន។

លោកChenGucangអនុប្រធានការិយាល័យគ្រប់គ្រងប្រព័ន្ធផ្កាយរណបកំណត់ទីតាំងចិនបានលើកឡើងថា ប្រទេសចិននឹងបន្តពង្រីករង្វង់មិត្តភក្តិនៃប្រព័ន្ធកំណត់ទីតាំងBeidou ជំរុញកម្រិតអភិវឌ្ឍន៍ការធ្វើសកលភាវូបនីយកម្មប្រព័ន្ធBeidouដោយឥតឈប់ឈរ ក៏ដូចជាចូលរួមដោយស៊ីជម្រៅនូវកិច្ចការអន្តរជាតិអំពីប្រព័ន្ធផ្កាយរណបកំណត់ទីតាំង ដើម្បីរួមគ្នាពិគ្រោះពិភាក្សានិងជំរុញការអភិវឌ្ឍនៃប្រព័ន្ធផ្កាយរណបកំណត់ទីតាំង៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស