ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកQin Gang រដ្ឋមន្ត្រីការបរទេសចិនជួបពិភាក្សាដោយឡែកពីគ្នាជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសអាស៊ីកណ្តាលទាំងប្រាំ
2023-04-27 15:42:10cri
Share with:


 

នៅថ្ងៃទី ២៦ ខែមេសា លោក Qin Gang សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានជួបសន្ទនាដោយឡែកពីគ្នាជាមួយ លោកMukhtar Tileuberdiឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោក Kulubaev Zheenbekរដ្ឋមន្ត្រីការបរទេសកៀហ្ស៊ីស៊ីស្ថាន លោក Sirodjidin Aslov រដ្ឋមន្ត្រីការបរទេស តាជីគីស្ថាន លោក Saidov រដ្ឋមន្ត្រីការបរទេសអ៊ូសបេគីស្ថាន និងលោក Hafiz Hajiyevអនុរដ្ឋមន្ត្រីការបរទេសទីមួយនៃប្រទេសតួមេនីស្ថាន ដែលបានអញ្ជើញទៅដល់ក្រុង Xi’anប្រទេសចិនដើម្បីចូលរួមកិច្ចជំនួបលើកទី៤នៃរដ្ឋមន្រ្តីការបរទេសចិននិងអាស៊ីកណ្តាល

ថ្លែងក្នុងកិច្ចជំនួបទាំងនេះ លោក Qin Gang បានសង្កត់ធ្ងន់ថា ចិននឹងគាំទ្រយ៉ាងមុតមាំចំពោះបណ្តាប្រទេសអាស៊ីកណ្តាលក្នុងការគាំពារអធិបតេយ្យភាពជាតិ ឯករាជ្យ សន្តិសុខ និងបូរណភាពទឹកដី គាំទ្រយ៉ាងមុតមាំចំពោះប្រទេសអាស៊ីកណ្តាលឱ្យជ្រើសរើសដោយម្ចាស់ការនូវមាគ៌ាអភិវឌ្ឍន៍ដែលស្របតាមស្ថានការណ៍ជាតិរបស់ខ្លួន និងប្រឆាំងយ៉ាងដាច់ខាតចំពោះកម្លាំងខាងក្រៅដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសអាស៊ីកណ្តាល ចិននឹងពង្រឹងកិច្ចសហប្រតិបត្តិការនិងកិច្ចសម្របសម្រួលរវាងភាគីទាំងពីរក្រោមក្របខណ្ឌអង្គការសហប្រជាជាតិ និងអង្គការសហប្រតិបត្តិការសៀងហៃ ដើម្បីរួមគ្នាគាំពារក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ គាំពារប្រព័ន្ធអន្តរជាតិដែលមានអង្គការសហប្រជាជាតិជាស្នូល ក៏ដូចជាគាំពារភាពសច្ចយុត្តិធម៌ និងសមភាពអន្តរជាតិ។

រដ្ឋមន្ត្រីការបរទេសនៃប្រទេសអាស៊ីកណ្តាលទាំងប្រាំបានថ្លែងថា ការអភិវឌ្ឍទំនាក់ទំនងជាមួយចិនគឺជាកិច្ចការអាទិភាពផ្នែកការទូតរបស់ប្រទេសពួកគេ។ អាស៊ីកណ្តាលគាំទ្រនូវគំនិតផ្តួចផ្តើម និងទស្សនៈជាសកលដែលលើកឡើងដោយប្រទេសចិន ហើយគាំទ្រគ្នាទៅវិញទៅមកក្នុងការការពារផលប្រយោជន៍ស្នូល និងការគាំពារសន្តិភាព និងស្ថិរភាពក្នុងតំបន់។

 

អ្នកបកប្រែ:马小青
ប្លុកពិសេស