ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងសន្តិសុខសាធារណៈចិនលើកការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះស្ថាប័នអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក ជុំវិញករណីដែលសហរដ្ឋអាមេរិកប្តឹងមន្ត្រីអនុវត្តច្បាប់របស់ចិន
2023-04-26 21:48:57cri
Share with:

    អ្នកនាំពាក្យក្រសួងសន្តិសុខសាធារណៈចិនបានថ្លែងឱ្យដឹងថា កាលពីថ្ងៃទី ២៦ ខែមេសា អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃក្រសួងសន្តិសុខសាធារណៈចិនបានលើកការតវ៉ាយ៉ាងម៉ឺងម៉ាត់និងប្រឆាំងយ៉ាងខ្លាំងចំពោះក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក និងតំណាង FBI របស់អាមេរិកប្រចាំទីក្រុងប៉េកាំង ជុំវិញករណីដែលសហរដ្ឋអាមេរិកប្រឌិតនូវអ្វីដែលហៅថា “ការគាបសង្កត់ឆ្លងដែន” ដោយបានប្រឌិតភស្តុតាងក្លែងក្លាយនិងប្តឹងមន្រ្តីរដ្ឋាភិបាលចិន ក្នុងនោះបូករួមទាំងមន្រ្តីប៉ូលិសចិនចំនួន ៤០នាក់ ។

ក្រសួងសន្តិសុខសាធារណៈចិនបានប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការដែលអាមេរិកប្រឌិតឡើងក្នុងចេតនាអាក្រក់នូវអ្វីដែលហៅថា "ការគាបសង្កត់ឆ្លងដែន"  ប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះឧបាយកលនយោបាយរបស់ស្ថាប័នអនុវត្តច្បាប់នៃសហរដ្ឋអាមេរិកដែលធ្វើក្រោមស្លាកសំណុំរឿងព្រហ្មទណ្ឌ និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះស្ថាប័នអនុវត្តច្បាប់របស់សហរដ្ឋអាមេរិកដែលសមគំនិតជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីលាបពណ៌និងមួលបង្កាច់ប្រទេសចិនក្រោមលេសអនុវត្តច្បាប់ ។ ទង្វើរបស់ស្ថាប័នអនុវត្តច្បាប់នៃសហរដ្ឋអាមេរិកគឺផ្ទុយពីការពិត បំពានក្រមសីលធម៌វិជ្ជាជីវៈ និងស្មារតីនៃនីតិរដ្ឋ ប្រទេសចិនសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះករណីនេះ ហើយទាមទារឱ្យសហរដ្ឋអាមេរិកបញ្ឈប់ភ្លាមនូវការប្រើឧបាយកលនយោបាយនិងការជិះជាន់លើច្បាប់។ បើអាមេរិកបន្តធ្វើតាមតែទំនើងចិត្ត នោះប្រទេសចិននឹងចាត់វិធានការប្រឆាំងតបតវិញយ៉ាងម៉ឺងម៉ាត់រហូតដល់ទីបញ្ចប់។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស