ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Qin Gang រដ្ឋមន្ត្រីការបរទេសចិននឹងធ្វើជាអធិបតីក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃ"ប្រទេសចិននិងប្រទេសអាស៊ីកណ្តាលទាំង៥ "លើកទី៤
2023-04-26 14:52:13cri
Share with:

លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសកាលពីថ្ងៃទី ២៥ខែមេសាថា លោក Qin Gang សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន នឹងធ្វើជាអធិបតីក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃ"ប្រទេសចិននិងប្រទេសអាស៊ីកណ្តាលទាំង៥ "លើកទី៤នៅទីក្រុង Xi'an ខេត្ត Shaanxi ប្រទេសចិននៅថ្ងៃទី ២៧ ខែមេសា ។

ពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសចិនដែលធ្វើឡើងនៅថ្ងៃទី ២៥ ខែមេសា លោកស្រី Mao Ning បានថ្លែងថា ក្នុងអំឡុងពេលបើកធ្វើកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃ"ប្រទេសចិននិងប្រទេសអាស៊ីកណ្តាលទាំង៥ "លើកទី៣កាលពីខែមិថុនា ឆ្នាំ ២០២២ ភាគីនានាបានឯកភាពគ្នាបង្កើតយន្តការកិច្ចប្រជុំប្រមុខរដ្ឋចិន-អាស៊ីកណ្តាល ។ យោងតាមគំនិតឯកភាពរួមរបស់ភាគីនានា កិច្ចប្រជុំកំពូលលើកដំបូងនឹងរៀបចំធ្វើដោយប្រទេសចិន។ ភារកិច្ចចម្បងនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកនេះគឺត្រៀមលក្ខណៈនយោបាយដោយគ្រប់ជ្រុងជ្រោយសម្រាប់ការរៀបចំកិច្ចប្រជុំកំពូលដោយជោគជ័យ។ ភាគីទាំង៦នឹងផ្លាស់ប្តូរមតិយោបល់លើការងារត្រៀមរៀបចំកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ីកណ្តាលក្នុងវិស័យនានា ព្រមទាំងបញ្ហាអន្តរជាតិ និងតំបន់ដែលយកចិត្តទុកដាក់ដូចគ្នា ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស