ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2023-04-26 16:24:33cri
Share with:

1, លោក Xi Jinping ផ្ញើសារអបអរសាទរចំពោះការរៀបចំសកម្មភាពសំខាន់នៃសប្តាហ៍ផ្សព្វផ្សាយដើម្បីរំលឹកខួបលើកទី ៥០នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ។

2, លោកLi Qiang នាយករដ្ឋមន្ត្រីចិនផ្ញើលិខិតអបអរសាទរចំពោះការប្រារព្ធពិធីសម្ពោធបើកឆ្នាំកិច្ចសហប្រតិបត្តិការស្តីពីការអភិវឌ្ឍកសិកម្មនិងសន្តិសុខស្បៀងចិន-អាស៊ាន ។

3,លោកHan Zheng អនុប្រធានរដ្ឋចិនជួបសន្ទនាជាមួយលោក Howard Schultzស្ថាបនិកមូលនិធិត្រកូល Schulz របស់អាមេរិក ។

4,  លោក Qin Gang រដ្ឋមន្ត្រីការបរទេសចិននឹងធ្វើជាអធិបតីក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃ"ប្រទេសចិននិងប្រទេសអាស៊ីកណ្តាលទាំង៥ "លើកទី៤ ។

5, ប្រទេសចិនអំពាវនាវសហគមន៍អន្តរជាតិឱ្យជំរុញការដោះស្រាយបញ្ហាប៉ាឡេស្ទីនដោយគ្រប់ជ្រុងជ្រោយ យុត្តិធម៌និងយូរអង្វែង ។

6, កិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលជាតិកម្មសិទ្ធិបញ្ញាចិន និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោកបានឡើងដល់កម្រិតថ្មីមួយ ។

7, គណៈរដ្ឋមន្ត្រីអ៊ីរ៉ាក់អនុម័តសេចក្តីព្រាងច្បាប់ស្តីពីកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការ សម្រាប់បុគ្គលកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនរដ្ឋការជាមួយប្រទេសចិន ។

8,ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូនៃប្រទេសជប៉ុនប្រកាសពីការបញ្ចប់នូវការជីករូងក្រោមបាតសមុទ្រដើម្បីបង្ហូរទឹកសំណល់នុយក្លេអ៊ែរចូលសមុទ្រ។

9, លោកBiden ប្រធានាធិបតីអាមេរិកប្រកាសជាផ្លូវការថានឹងបន្តឈរឈ្មោះជាបេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតអាណត្តិក្រោយ ។

10,ប្រទេសតួកគីបំពាក់មេដាយដល់ក្រុមភ្នាក់ងារជួយសង្គ្រោះការរញ្ជួយដី ក្នុងនោះបូករួមទាំងក្រុមជួយសង្គ្រោះនៃប្រទេសចិនផងដែរ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស