ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកHan Zheng អនុប្រធានរដ្ឋចិនជួបសន្ទនាជាមួយលោក Howard Schultzស្ថាបនិកមូលនិធិត្រកូល Schulz របស់អាមេរិក
2023-04-26 14:09:53cri
Share with:


 

លោកHan Zheng អនុប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Howard Schultz ស្ថាបនិកមូលនិធិត្រកូល Schultz នៃសហរដ្ឋអាមេរិក និងជាអតីតប្រធាននិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Starbucks នៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ២៥ខែមេសា

លោក Han Zheng បានថ្លែងថា នៅក្នុងខែមករា ឆ្នាំ ២០២១ លោក Xi Jinping ប្រធានរដ្ឋចិនបានឆ្លើយតបលិខិតរបស់លោក Schultz និងក្រុមហ៊ុន Starbucks ដើម្បីលើកចិត្តឱ្យបន្តដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិក និងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ហើយគោលនយោបាយជាតិជាមូលដ្ឋានរបស់ចិនស្តីពីការបើកចំហចំពោះអន្តរជាតិនឹងមិនផ្លាស់ប្តូរទេ ចិនមានឆន្ទៈចែករំលែកនូវកាលានុវត្តភាពថ្មីដែលបានពីការអភិវឌ្ឍថ្មីរបស់ចិនជាមួយក្រុមហ៊ុនមកពីជុំវិញពិភពលោក ក្នុងនោះរួមទាំងក្រុមហ៊ុនអាមេរិកផងដែរ។

ចំណែកលោកSchultz បានសម្តែងការអបអរសាទរចំពោះប្រទេសចិនដែលទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងការកែលម្អជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងសម្តែងនូវឆន្ទៈក្នុងការជំរុញកាប្រាស្រ័យទាក់ទងផ្នែកវប្បធម៌មនុស្សជាតិ  ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងការផ្លាស់ប្តូររវាងសង្គមស៊ីវិលនៃសហរដ្ឋអាមេរិកនិងប្រទេសចិនឱ្យទទួលបានសមិទ្ធផលកាន់តែច្រើនជាដើម

អ្នកបកប្រែ:马小青
ប្លុកពិសេស