ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនប្រកាសថា ចាប់ពីថ្ងៃទី២៩ខែមេសាតទៅ បុគ្គលទាំងឡាយដែលធ្វើដំណើរមកប្រទេសចិនអាចធ្វើតេស្តអង់ទីហ្សែនរយៈពេល៤៨ម៉ោងមុនឡើងយន្តហោះជំនួសឱ្យការធ្វើតេស្តអាស៊ីតនុយក្លេអ៊ិច
2023-04-26 16:07:20cri
Share with:

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិនកាលពីថ្ងៃទី២៥ខែមេសា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា ដើម្បីផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរទៅមករបស់ជនជាតិចិននិងបរទេស ប្រទេសចិននឹងកែសម្រួលការធ្វើតេស្តកូវីដថែមមួយកម្រិតទៀត  ឈរលើគោលការណ៍វិទ្យាសាស្រ្តចំគោលដៅ មានសុវត្ថិភាពនិងមានបណ្តាប់ធ្នាប់  ។ ចាប់ពីថ្ងៃទី២៩ខែមេសា បុគ្គលទាំងឡាយដែលធ្វើដំណើរមកប្រទេសចិនអាចធ្វើតេស្តអង់ទីហ្សែនរយៈពេល៤៨ម៉ោងមុនឡើងយន្តហោះជំនួសឱ្យការធ្វើតេស្តអាស៊ីតនុយក្លេអ៊ិច  ក្រុមហ៊ុនអាកាសចរណ៍លែងពិនិត្យបប័ណ្ណបញ្ជាក់ការធ្វើតេស្តមុនឡើងយន្តហោះតៀតហើយ ។ ប្រទេសចិននឹងបន្តកែសម្រួលគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺឆ្លងតាមបែបវិទ្យាសាស្រ្តស្របតាមស្ថានការណ៍ជាក់ស្តែងនៃជំងឺឆ្លង ដើម្បីធានាដល់សុវត្ថិភាពនិងរបៀបរៀបរយរបស់ នៃការធ្វើដំណើរទៅមករបស់ជនជាតិចិននិងបរទេស៕

អ្នកបកប្រែ:李展精
ប្លុកពិសេស