ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈរដ្ឋមន្ត្រីអ៊ីរ៉ាក់អនុម័តសេចក្តីព្រាងច្បាប់ស្តីពីកិច្ចព្រមព្រៀង លើកលែងទិដ្ឋាការ សម្រាប់បុគ្គលកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនរដ្ឋការជាមួយប្រទេសចិន
2023-04-26 15:15:11cri
Share with:

ថ្ងៃទី២៥ខែមេសាតាមម៉ោងក្នុងតំបន់ ការិយាល័យសារព័ត៌មាននៃនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់បានចេញសេចក្តីថ្លែងការណ៍ថា  ក្នុងសន្និសីទគណៈរដ្ឋមន្រ្តីដែលធ្វើក្រោមអថិបតីភាពលោក Sudani នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់នៅថ្ងៃដដែលនោះបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់បុគ្គលកាន់លិខិតឆ្លងដែនការទូតនិងលិខិតឆ្លងដែនរដ្ឋការរវាងអ៊ីរ៉ាក់និងចិន។

តាមការផ្សាយដំណឹងឱ្យដឹងថា កិច្ចព្រមព្រៀងនេះបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី៦ខែមិថុនាឆ្នាំ២០២២ បន្ទាប់មកត្រូវដាក់ជូនសភាតំណាងរាស្រ្តអ៊ីរ៉ាក់ដើម្បីពិនិត្យអនុម័ត៕

អ្នកបកប្រែ:李展精
ប្លុកពិសេស