ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលជាតិកម្មសិទ្ធិបញ្ញាចិន និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោកបានឡើងដល់កម្រិតថ្មីមួយ
2023-04-26 14:51:30cri
Share with:

កាលពីថ្ងៃទី ២៥ ខែមេសា រដ្ឋបាលជាតិកម្មសិទ្ធិបញ្ញាចិន និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោកបានធ្វើបច្ចុបន្នភាពនិងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនៅទីក្រុងប៉េកាំង ដែលបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរបានឡើងដល់កម្រិតថ្មីមួយ។ លោក Zhang Jianchun អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងលោក Daren Tang អគ្គនាយកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោកបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ។

សូមបញ្ជាក់ថា  ជានិច្ចកាល រដ្ឋបាលជាតិកម្មសិទ្ធិបញ្ញាចិននិងអង្គការកម្មសិទ្ធិបញ្ញាពិភពលោកតែងតែផ្តល់ការគាំទ្រគ្នាទៅវិញទៅមក និងសហការគ្នាដោយស្មោះត្រង់ក្នុងកិច្ចការកម្មសិទ្ធិបញ្ញាអន្តរជាតិ ។ ចាប់តាំងពីការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាកាលពីឆ្នាំ ២០១៥ មក ភាគីទាំងពីរទទួលបានសមិទ្ធផលជាផ្លែផ្កាក្នុងការពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការផ្នែកកម្មសិទ្ធិបញ្ញាអន្តរជាតិ ជាពិសេស ក្រោមការជំរុញរួមគ្នារវាងភាគីទាំងពីរ  “សន្ធិសញ្ញាក្រុងប៉េកាំងស្តីពីការសម្តែងសោតទស្សន៍” ដែលជាសន្ធិសញ្ញាកម្មសិទ្ធិបញ្ញាអន្តរជាតិដំបូងបង្អស់បានចុះហត្ថលេខាក្នុងប្រទេសចិននិងប្រើឈ្មោះទីក្រុងរបស់ប្រទេសចិន វាបានចូលជាធរមាននៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២០ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស