ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកBiden ប្រធានាធិបតីអាមេរិកប្រកាសជាផ្លូវការថានឹងបន្តឈរឈ្មោះជាបេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតអាណត្តិក្រោយ
2023-04-26 15:15:38cri
Share with:

លោក Biden ប្រធានាធិបតីសហរដ្ឋអាមេរិកនិងជាសមាជិកគណបក្សប្រជាធិបតេយ្យសហរដ្ឋអាមេរិកបានប្រកាសជាផ្លូវការនៅថ្ងៃទី ២៥ ខែមេសាថា លោកនឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតអាណត្តិក្រោយ ។

លោក Biden បានបង្ហោះវីដេអូមួយនៅថ្ងៃដដែលនោះ ដោយប្រកាសជាផ្លូវការនូវការសម្រេចចិត្តស្តីពីការឈរឈ្មោះជាបេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតអាណត្តិក្រោយ ហើយបានសំដៅមុខព្រួញទៅកាន់កម្លាំងជ្រុលនិយមនៃគណបក្សសាធារណរដ្ឋ ដោយអះអាងថា សហរដ្ឋអាមេរិកនៅតែស្ថិតក្នុង"ការប្រយុទ្ធដើម្បីដួងព្រលឹងប្រទេសជាតិ" ដូច្នេះលោកត្រូវការពេលវេលាបន្ថែមទៀតដើម្បី "សម្រេចការងារនេះ" ។

សូមបញ្ជាក់ថា ឆ្នាំនេះ លោកBiden មានអាយុ ៨០ ឆ្នាំ។ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកឆ្នាំ ២០២០ លោកបានយកឈ្នះលោក Trump សមាជិកគណបក្សសាធារណរដ្ឋអាមេរិកដែលជាប្រធានាធិបតីអាមេរិកនៅពេលនោះ ហើយបានធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិកចាប់ពីខែមករា ឆ្នាំ ២០២១ មក៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស