ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ផ្ញើសារអបអរសាទរចំពោះការរៀបចំសកម្មភាពសំខាន់នៃសប្តាហ៍ផ្សព្វផ្សាយដើម្បីរំលឹកខួបលើកទី ៥០នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក
2023-04-26 15:14:35cri
Share with:

នៅថ្ងៃទី ២៦ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរចំពោះការរៀបចំសកម្មភាពសំខាន់នៃសប្តាហ៍ផ្សព្វផ្សាយដើម្បីរំលឹកខួបលើកទី ៥០ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក។

លោក Xi Jinping បានលើកឡើងថា ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ ប្រទេសចិនតែងតែគាំពារយ៉ាងមុតមាំនូវប្រព័ន្ធពហុភាគីនៃកម្មសិទ្ធិបញ្ញាអន្តរជាតិ ហើយបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោកដោយទទួលបានសមិទ្ធផលជាច្រើន។ ប្រទេសចិនតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការការពារកម្មសិទ្ធិបញ្ញា ពង្រឹងការកសាងប្រទេសខ្លាំងក្លាខាងកម្មសិទ្ធិបញ្ញា ពង្រឹងច្បាប់ការពារកម្មសិទ្ធិបញ្ញា ធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធគ្រប់គ្រងកម្មសិទ្ធិបញ្ញា ពង្រឹងការការពារខ្សែសង្វាក់ទាំងមូលនៃកម្មសិទ្ធិបញ្ញាជាបន្តបន្ទាប់ ក៏ដូចជាកែលម្អបរិយាកាសច្នៃប្រឌិតថ្មីនិងបរិយាកាសធុរកិច្ចយ៉ាងជាប់លាប់។ ប្រទេសចិនមានឆន្ទៈធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការមេត្រីភាពជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក រួមគ្នាជំរុញប្រព័ន្ធគ្រប់គ្រងកម្មសិទ្ធិបញ្ញាជាសកលឱ្យវិវឌ្ឍរីកចម្រើនតាមទិសដៅកាន់តែយុត្តិធម៌ និងសមហេតុផល និងបង្កើនសុខុមាលភាពកាន់តែច្រើនដល់មនុស្សជាតិ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស