ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ប្តូរពីការផ្តោតសំខាន់ទៅលើបរិមាណទៅជាការផ្តោតសំខាន់ទៅលើគុណភាព អត្ថប្រយោជន៍ធនធានមនុស្សជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន
2023-04-25 09:58:19cri
Share with:

     ប៉ុន្មានឆ្នាំមុន យុវជនឈ្មោះ Zhao Jian និង Deng Wandong ដែលជានិស្សិតបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ បានទៅបង្កើតអាជីវកម្មនៅតំបន់ Yichun ខេត្តJiangxi ប្រទេសចិន ដែលនាំមកនូវទស្សនៈស្តីពីការកសាងកសិដ្ឋានបរិស្ថានបៃតង និងប្រកាន់ខ្ជាប់នូវក្ដីសុបិន  ។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ ពួកគេបានឈួសឆាយនៅតំបន់ភ្នំ ចិញ្ចឹមសត្វមាន់ សត្វជ្រូក និងដាំចំការផ្លែឈើ  ព្រមទាំងលក់កសិផលតាមរយៈការផ្សាយផ្ទាល់តាមអនឡាញ បានជំរុញឱ្យអ្នកភូមិកាន់តែបង្កើនចំណូលនិងមានជីវភាពកាន់តែធូរធារ ។


      នៅប្រទេសចិន និស្សិតបញ្ចប់ការសិក្សាពីសកលវិទ្យាល័យដូចពួកគេអ៊ីចឹង មានចំនួនច្រើនរាប់មិនអស់ ពួកគេបានបង្កើតអាជីវកម្មនៅជនបទ ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់លើវិស័យកសិកម្ម និងជំរុញឱ្យកសិករបានប្រាក់ចំណូលកាន់តែច្រើននិងមានជីវភាពរស់នៅកាន់តែធូរធារតាមរយៈជំនាញវិជ្ជាជីវៈនិងចក្ខុវិស័យខាងពាណិជ្ជកម្ម ។

      ការអភិវឌ្ឍប្រទេសជាតិត្រូវពឹងផ្អែកលើធនធានមនុស្ស ការស្តារភាពរុងរឿងឡើងវិញរបស់ប្រជាជាតិក៏ត្រូវពឹងផ្អែកលើធនធានមនុស្សដែរ ។ បច្ចុប្បន្ននេះ នៅប្រទេសចិន ចំនួនប្រជាជនដែលទទួលបានការអបរំថ្នាក់ឧត្តមសិក្សាបានលើសពី២៤០លាននាក់ ហើយបានកកើតទៅជាបរិមាណធនធានមនុស្សដែលមានទ្រង់ទ្រាយធំជាងគេនៅលើពិភពលោក ។ ក្នុងនោះ ធនធានមនុស្សទទួលបានការអប់រំខ្ពស់និងឈានមុខមានទ្រង់ទ្រាយកាន់តែធំជាបន្តបន្ទាប់ ប្រការនេះមិនត្រឹមតែបានជំរុញការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា និងលើកកម្ពស់ប្រសិទ្ធភាពពលកម្មប៉ុណ្ណោះ ថែមទាំងក៏ជំរុញយ៉ាងខ្លាំងនូវការផ្លាស់ប្តូររូបមន្តអភិវឌ្ឍសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិនផងដែរ។ ការងារបណ្តុះបណ្តាលធនធានមនុស្សរបស់ប្រទេសចិន បានប្តូរពីការផ្តោតសំខាន់ទៅលើបរិមាណទៅជាការផ្តោតសំខាន់ទៅលើគុណភាព អត្ថប្រយោជន៍ធនធានមនុស្សបានក្លាយជាកម្លាំងចលករនិងទីបង្អែកនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន ។

         តាមលទ្ធផលនៃការស្ទង់ប្រជាមតិចំពោះអ្នកប្រើបណ្តាញអ៊ីនធឺណេតនៅទូទាំងពិភពលោកមួយលើកដែលរៀបចំដោយបណ្តាញទូរទស្សន៍សកលចិន (ហៅកាត់ CGTN) របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបង្ហាញឱ្យឃើញថា អ្នកចូលរួមផ្តល់មតិចំនួន៨៨,៤ភាគរយសម្គាល់ឃើញថា ប្រភពធនធានមនុស្សរបស់ចិនអាចផ្តល់កម្លាំងចលករយ៉ាងពេញលេញដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់ ។ ក្នុងការស្ទង់ប្រជាមតិ អ្នកប្រើបណ្តាញអ៊ីនធឺណេតជាច្រើនបាននាំគ្នាខមិន ដើម្បីកោតសរសើរសមិទ្ធផលរបស់ចិនលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស ដោយសម្គាល់ឃើញថា ប្រទេសចិនជាប្រទេសធំលើវិស័យបច្ចេកវិទ្យាខ្ពស់នៅទូទាំងពិភពលោក ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកបច្ចេកវិទ្យានឹងធ្វើឱ្យនិន្នាការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ចិនមិនអាចរារាំងបានទេ ។ ការស្ទង់ប្រជាមតិបានបង្ហាញថា អ្នកចូលរួមផ្តល់មតិដែលទទួលស្គាល់កម្រិតខ្ពស់ពីសមិទ្ធផលរបស់ប្រទេសចិនក្នុងការលើកកម្ពស់គុណភាពពលករ  មានចំនួនដល់ ៩៥,៥ភាគរយ ក្រៅពីនេះ អ្នកចូលរួមផ្តល់មតិចំនួន៨៧,១ភាគរយពោរពេញទៅដោយជំនឿចិត្តចំពោះការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់សេដ្ឋកិច្ចចិន ។

      ប្រការដែលមិនអាចបដិសោធបាននោះគឺ បន្ទាប់ពីបានឡើងដល់១៤០០លាននាក់ ចំនួនប្រជាជនរបស់ប្រទេសចិនបានលេចចេញនិន្នាការធ្លាក់ចុះ ។ ប្រព័ន្ធសារព័ត៌មានលោកខាងលិចមួយចំនួនបានឃោសនាបំប៉ោងពីភាពថមថយចុះនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិន ដោយយកលេសថា ចំនួនប្រជាជនចិនបានធ្លាក់ចុះ និងឥណ្ឌាបានលើសពីចិនក្លាយទៅជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេ ប៉ុន្តែ “ការឃោសនាបំប៉ោង”បែបនេះ គឺខ្វះការយល់ដឹងជាមូលដ្ឋានចំពោះក្រឹត្យក្រមអភិវឌ្ឍន៍របស់ចំនួនប្រជាជន ។ សង្គមមនុស្សជាតិរីកចម្រើនដល់សព្វថ្ងៃនេះ អត្រាបង្កកំណើតបានធ្លាក់ចុះ និងចំនួនប្រជាជនរបស់ប្រទេសជាច្រើនបានកាត់បន្ថយ នេះជាបញ្ហាជាទូទៅនៅលើពិភពលោក ។ តាមពិតទៅ កំណើនចំនួនប្រជាជនអាចក្លាយជាឧត្តមភាពក្នុងការអភិវឌ្ឍប្រទេសជាតិ ហើយក៏អាចក្លាយជាបន្ទុកយ៉ាងធ្ងន់ធ្ងរផងដែរ ។ ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ពិតមែនតែមានចំនួនប្រជាជនយ៉ាងច្រើនក៏ដោយ  ក៏ប៉ុន្តែប្រទេសទាំងនេះក៏មិនសូវរីកលូតលាស់ ដោយសារកត្តាមួយចំនួន ដូចជាកម្រិតអប់រំទាប ឧស្សាហកម្មមានភាពទន់ខ្សោយនិងបរិយាកាសពាណិជ្ជកម្មមិនល្អជាដើម ។

      យោងតាមការអភិវឌ្ឍសេដ្ឋកិច្ចចិនបានប្រែពីដំណាក់កាលកើនឡើងដោយល្បឿនលឿន ទៅជាដំណាក់កាលអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ប្រទេសចិននឹងជម្រុះចោលឧស្សាហកម្មអតីពលកម្ម ហើយរីកចម្រើនទៅរកចំណុចកំពូលនៃខ្សែសង្វាក់ឧស្សាហកម្មសកលនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល ។ ដូច្នេះ បើចង់វាយតម្លៃចំពោះអនាគតអភិវឌ្ឍន៍របស់ចិន មិនត្រូវពិនិត្យមើលតែទ្រង់ទ្រាយនៃចំនួនប្រជាជននោះទេ តែគឺត្រូវផ្តោតសំខាន់ទៅលើគុណភាពមនុស្ស ។ ការពន្លឿនការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ជំរុញឱ្យសេដ្ឋកិច្ចទទួលបានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ធ្វើឱ្យរចនាសម័្ពន្ធមុខរបរកាន់តែល្អ និងផ្លាស់ប្តូរកម្លាំងចលករសម្រាប់កំណើន សុទ្ធតែមិនអាចឃ្លាតពីការគាំទ្ររបស់ធនធានមនុស្សនោះឡើយ  ។

      នៅត្រីមាសទីមួយឆ្នាំនេះ កំណើនសេដ្ឋកិច្ចចិនបានឡើងដល់៤,៥ភាគរយ លើសពីការប៉ាន់ប្រមាណរបស់មជ្ឈដ្ឋានខាងក្រៅ ។ លទ្ធផលល្អគឺបានមកពីកិច្ចខិតខំប្រឹងប្រែង បច្ចុប្បន្ននេះ ប្រទេសចិនមានកម្លាំងពលកម្មចំនួនជិត ៩រយលាននាក់ ជារៀងរាល់ឆ្នាំកើនឡើងចំនួនជាង១៥លាននាក់ គិតជាមធ្យម កម្លាំងពលកម្មបន្ថែមថ្មីទទួលបានការអប់រំរយៈពេល១៤ឆ្នាំ ។ យោងតាមគុណភាពប្រជាជនត្រូវបានលើកកម្ពស់ ប្រភពធនធានមនុស្សដែលមានភាពសម្បូរបែបនិងគុណភាពខ្ពស់ បានក្លាយជាឧត្តមភាពដ៏លេចធ្លោក្នុងការច្នៃប្រឌិតថ្មីនិងការអភិវឌ្ឍរបស់ប្រទេសចិន ។ ក្រោមការណែនាំពីការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ការងើបឡើងវិញយ៉ាងខ្លាំងរបស់សេដ្ឋកិច្ចចិន មិនត្រឹមតែជាដំណឹងល្អសម្រាប់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផលដល់ពិភពលោកទាំងមូលផងដែរ  ប្រទេសចិននឹងក្លាយជាក្បាលម៉ាស៊ីនគន្លឹះនៃកំណើនសេដ្ឋកិច្ចសកល ហើយនឹងផ្តល់កម្លាំងចលករកាន់តែច្រើនដល់កំណើនសេដ្ឋកិច្ចសកលទៀតផង  ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស