ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិធ្វើការពិភាក្សាដេញដោលបើកចំហជាន់ខ្ពស់ប្រទេសចិនអំពាវនាវឱ្យប្រទេសទាំងអស់អនុវត្តពហុភាគីនិយមយ៉ាងពិតប្រាកដ
2023-04-25 13:30:11cri
Share with:

នាថ្ងៃទី ២៤ ខែមេសា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានធ្វើការពិភាក្សាដេញដោលបើកចំហស្តីពី "ការគាំពារធម្មនុញ្ញអង្គការសហប្រជាជាតិ និងពហុភាគីនិយម" លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ ហើយលោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីដែលកាន់តំណែងជាប្រធានផ្លាស់វេននៃក្រុមប្រឹក្សាសន្តិសុខបានធ្វើជាអ្នកសម្របសម្រួលក្នុងកិច្ចពិភាក្សា ។

ក្នុងការពិភាក្សាដេញដោលនាថ្ងៃដដែលនោះ លោក Zhang Jun តំណាងរបស់ប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថាក្នុងនាមលោក Qin Gang រដ្ឋមន្ត្រីការបរទេសចិន ។ ភាគីចិនបានលើកឡើងថា សង្គមមនុស្សជាតិកំពុងប្រឈមមុខនឹងបញ្ហាសកលដែលមិនធ្លាប់មានពីមុនមក។ អំពើអនុត្តរភាពបាននាំមកនូវគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ពិភពលោក ។  ពួកនយោបាយជាក្រុមកំពុងបង្កការបែកបាក់ និងការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំង ហេតុនេះ ការគាំពារធម្មនុញ្ញអង្គការសហប្រជាជាតិកាន់តែមានភាពបន្ទាន់ និងសារៈសំខាន់ ។ ប្រទេសចិនសូមអំពាវនាវឱ្យប្រទេសទាំងអស់អនុវត្តពហុភាគីនិយមយ៉ាងពិតប្រាកដ ពង្រឹងសាមគ្គីភាពក្រោមការដឹកនាំរបស់អង្គការសហប្រជាជាតិ បង្កើនប្រសិទ្ធភាពនៃប្រព័ន្ធអភិបាលកិច្ចសកល ក្នុងន័យសម្រេចបាននូវសន្តិសុខរួម និងជំរុញការអភិវឌ្ឍរួម ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស