ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកLi Qiang នាយករដ្ឋមន្រ្តីចិនជួបពិភាក្សាជាមួយគណៈប្រតិភូបក្សកុម្មុយនីស្តគុយបា
2023-04-25 13:43:52cri
Share with:

កាលពីថ្ងៃទី ២៤ ខែមេសា លោក Li Qiang សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជានាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាជាមួយគណៈប្រតិភូនៃបក្សកុម្មុយនីស្តគុយបាដែលដឹកនាំដោយលោក Morales សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តគុយបានិងជាលេខាធិការនៃអង្គការមជ្ឈិមគុយបានៅវិមានសភាប្រជាជនក្រុងប៉េកាំង។

លោក Li Qiang បានថ្លែងថា ប្រទេសចិន និងគុយបា គឺជាប្រទេសសង្គមនិយមដូចគ្នា ហេតុនេះប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-គុយបា។ ប្រទេសចិនមានឆន្ទៈរួមជាមួយគុយបាដើម្បីអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគំនិតឯកភាពសំខាន់ៗរបស់មេដឹកនាំកំពូលនៃគណបក្សទាំងពីរនិងប្រទេសទាំងពីរ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពចិន-គុយបា ពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះ សំដៅជំរុញទំនាក់ទំនងរវាងប្រទេសចិននិងគុយបាឱ្យវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។

ជាការឆ្លើយតប លោក Morales បានថ្លែងអំណរគុណដល់ប្រទេសចិនដែលបានផ្តល់ការគាំទ្រដ៏រឹងមាំក្នុងរយៈពេលយូរចំពោះបុព្វហេតុសច្ចយុត្តិធម៌របស់ប្រទេសគុយបា។ បក្សកុម្មុយនីស្តគុយបាមានឆន្ទៈរួមជាមួយបក្សកុម្មុយនីស្តចិន យកគំនិតឯកភាពរួមដ៏សំខាន់របស់មេដឹកនាំកំពូលនៃគណបក្សទាំងពីរ និងប្រទេសទាំងពីរធ្វើជាគំនិតណែនាំ ដើម្បីពង្រឹងការប្រាស្រ័យទាក់ទងរវាងបក្សនិងបក្សជាមួយប្រទេសចិន រៀនសូត្របទពិសោធសំខាន់ៗរបស់ប្រទេសចិនក្នុងការកសាងបក្ស ធ្វើការកែទម្រង់និងបើកចំហ និងលុបបំបាត់ភាពក្រីក្រជាដើម ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅរួមគ្នាជំរុញបុព្វហេតុនៃសង្គមនិយមនិងការអភិវឌ្ឍននៃទំនាក់ទំនងគុយបា-ចិន៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស