ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហរដ្ឋអាមេរិកបង្ខិតបង្ខំសម្ព័ន្ធមិត្តឱ្យដាក់កំហិតចំពោះការនាំចេញបន្ទះឈីបទៅកាន់ប្រទេសចិន ក្រសួងការបរទេសចិនអះអាងថា ទង្វើរបស់សហរដ្ឋអាមេរិកបែបនេះមិនអាចទទួលបានការគាំទ្រទេ
2023-04-25 15:27:15cri
Share with:

      ទាក់ទិននឹងរឿងដែលសហរដ្ឋអាមេរិកអំពាវនាវឱ្យកូរ៉េខាងត្បូងដាក់កំហិតចំពោះការនាំចេញបន្ទះឈីបទៅកាន់ប្រទេសចិន  លោកស្រីMaoNing អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី២៤ខែមេសាថា ទង្វើគិតតែផលប្រយោជន៍ផ្ទាល់ខ្លួងបែបនេះនឹងមិនអាចទទួលបានការគាំទ្រទេ ប្រទេសចិនសម្តែងការប្រឆាំងយ៉ាងដាច់ខាត ។  ដើម្បីការពារអនុត្តរភាពនិងផលប្រយោជន៍របស់ខ្លួន សហរដ្ឋអាមេរិកបង្ខំឱ្យជំរុញ”ការផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់” បានរំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារនិងបទប្បញ្ញត្តិសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ រំខានដល់ស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល  ប៉ះពាល់ដល់ផលប្រយោជន៍របស់សហគ្រាសនៃបណ្តាប្រទេសនានាក្នុងនោះបូករួមទាំងប្រទេសចិនផងដែរ នេះគឺជាទង្វើអនុត្តរភាពខាងបច្ចេកវិទ្យានិង ការគាំពារនិយមខាងពាណិជ្ជកម្មសុទ្ធសាច ។ ប្រទេសចិនអំពាវនាវឱ្យរដ្ឋាភិបាលនិងសហគ្រាសពាក់ព័ន្ធបែងចែកខុសនិងត្រូវ រួមគ្នាគាំពារប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិងគាំពារស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល ។

      តាមការផ្សាយដំណឹងឱ្យដឹងថា សហរដ្ឋអាមេរិកបានអំពាវនាវឱ្យកូរ៉េខាងត្បូងកុំបង្កើនការនាំចេញបន្ទះឈីបទៅកាន់ប្រទេសចិន ដើម្បីបំពេញបន្ថែមចន្លោះទីផ្សារដែលសហដ្ឋអាមេរិកបានប្រឈមមុខបន្ទាប់ពីប្រទេសចិនហាមឃាត់ក្រុមហ៊ុនMicron  ដែលជាសហគ្រាសអាមេរិកមិនឱ្យលក់ដូរនៅប្រទេសចិន៕

អ្នកបកប្រែ:李展精
ប្លុកពិសេស