ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping ប្រធានរដ្ឋចិនទទួលសារតាំងពីឯកអគ្គរាជ/រដ្ឋទូតបរទេសប្រចាំនៅប្រទេសចិន
2023-04-25 11:08:29cri
Share with:

    នារសៀលថ្ងៃទី២៤ ខែមេសា នៅវិមានសភាប្រជាជននាក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានទទួលយកសារតាំងពីឯកអគ្គរាជ/រដ្ឋទូតបរទេសចំនួន៧០រូបប្រចាំនៅប្រទេសចិន រួមមានឯកអគ្គរដ្ឋទូតប្រទេសម៉ុងហ្គោលី ហ្គីយ៉ាណា អែលសាល់វ៉ាឌ័រ អូទ្រីស ម៉ិកស៊ិក និងហ្វាំងឡង់ជាដើម ។

ថ្លែងក្នុងពីធី លោកXi Jinping បានផ្តាំផ្ញើឱ្យបណ្តាអង្គទូតពាំនាំនូវការប្រសិទ្ធពរដ៏ល្អបវរជូនចំពោះមេដឹកនាំរដ្ឋ ឬអង្គការ ព្រមទាំងប្រជាជននៃប្រទេសនានា ហើយបានលើកឡើងថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងមិត្តភាពជាមួយប្រជាជននៃប្រទេសនានា ដោយផ្អែកលើសមភាព និងការផ្តល់ផលប្រយោជន៍ទៅវិញទៅមក ពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក៏ដូចជាជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងភាគីទាំងពីរជាបន្តបន្ទាប់ ។ លោកសង្ឃឹមថា អង្គទូតទាំងឡាយនឹងមានការយល់ដឹងច្បាស់ និងស៊ីជម្រៅអំពីប្រទេសចិន ហើយធ្វើជាបេសកជននៃមិត្តភាព និងជាស្ពាននៃកិច្ចសហប្រតិបត្តិការ។ រដ្ឋាភិបាលចិននឹងផ្តល់ការគាំទ្រ និងភាពងាយស្រួលជូនអង្គទូតទាំងឡាយក្នុងការបំពេញបេសកកម្មរបស់ខ្លួន ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស