ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហព័ន្ធអភិរក្សបេតិកភណ្ឌវប្បធម៌អាស៊ីត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី ២៥ ខែមេសា
2023-04-25 13:39:48cri
Share with:

នៅព្រឹកថ្ងៃទី ២៥ ខែមេសា មហាសន្និបាតសហព័ន្ធអភិរក្សបេតិកភណ្ឌវប្បធម៌អាស៊ី បានបើកធ្វើនៅទីក្រុង Xi'an ខេត្ត Shaanxi ប្រទេសចិន ព្រមទាំងប្រកាសបង្កើតសហព័ន្ធអភិរក្សបេតិកភណ្ឌវប្បធម៌អាស៊ីជាផ្លូវការ។

មហាសន្និបាតលើកនេះនឹងចេញផ្សាយ "សេចក្តីប្រកាសXi'an នៃសហព័ន្ធអភិរក្សបេតិកភណ្ឌវប្បធម៌អាស៊ី» ព្រមនិងបើកស្លាកមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការខាងការស្រាវជ្រាវផ្នែកបុរាណវិទ្យានៃផ្លូវសូត្រ។ លើសពីនេះទៀត សកម្មភាពបន្ទាប់បន្សំដូចជាកិច្ចសន្ទនាទ្វេភាគីចំនួនជិត ១០ លើកនិងពិព័រណ៍ដែលតាំងបង្ហាញពីសមិទ្ធផលនៃប្រតិបត្តិការស្តីពីការអភិរក្សបេតិកភណ្ឌវប្បធម៌អាស៊ីនឹងត្រូវធ្វើឡើងក្នុងអំឡុងពេលធ្វើកិច្ចប្រជុំ។

សូមបញ្ជាក់ថា មូលនិធិសម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌របស់ប្រទេសចិនបានបង្កើត "មូលនិធិអភិរក្សបេតិកភណ្ឌវប្បធម៌អាស៊ី" ដោយប្រើមូលនិធិពិសេសដើម្បីផ្តល់ការគាំទ្រដល់ការអភិរក្ស ការស្រាវជ្រាវ ការរួមគ្នាស្រាវជ្រាវផ្នែកបុរាណវិទ្យា ការរៀបចំពិព័រណ៍សម្រាប់តាំងបង្ហាញ និងការប្រើប្រាស់ក្រោមក្របខណ្ឌនៃប្រតិបត្តិការស្តីពីការអភិរក្សបេតិកភណ្ឌវប្បធម៌អាស៊ី។ ក្នុងអំឡុងពេលកិច្ចប្រជុំ នឹងប្រកាសដាក់ឱ្យប្រើប្រាស់មូលនិធិជាផ្លូវការព្រមនិងប្រកាសពីសេចក្តីណែនាំអំពីការស្នើសុំបង្កើតគម្រោង៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស