ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើលិខិតអបអរសាទរជូនចំពោះការបើកធ្វើមហាសន្និបាតសហព័ន្ធអភិរក្សបេតិកភណ្ឌវប្បធម៌ទ្វីបអាស៊ី
2023-04-25 13:33:34cri
Share with:

នៅថ្ងៃទី ២៥ ខែមេសា លោកXi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរជូនចំពោះការបើកធ្វើមហាសន្និបាតសហព័ន្ធអភិរក្សបេតិកភណ្ឌវប្បធម៌ទ្វីបអាស៊ី

ថ្លែងក្នុងលិខិត លោក Xi Jinping បានសង្កត់ធ្ងន់ថា ការបង្កើតសហព័ន្ធអភិរក្សបេតិកភណ្ឌវប្បធម៌អាស៊ី គឺមានអំណោយផលដល់ការពង្រឹងការអភិរក្សបេតិកភណ្ឌវប្បធម៌អាស៊ី ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរផ្នែកអរិយធម៌ក្នុងទ្វីបអាស៊ី ធ្វើឱ្យអរិយធម៌ពិភពលោកមានភាពរុងរឿងនិងរីកចម្រើន សំដៅរួមចំណែកដល់វឌ្ឍនភាពនៃអរិយធម៌របស់មនុស្សជាតិ។ ប្រទេសចិនមានឆន្ទៈពួតដៃជាមួយបណ្តាប្រទេសអាស៊ីក្រោមក្របខណ្ឌនៃសហព័ន្ធ ដើម្បីពង្រឹងការផ្លាស់ប្តូរបទពិសោធក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ ជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យបេតិកភណ្ឌវប្បធម៌ បង្កើតបណ្តាញសម្រាប់ការធ្វើកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការផ្នែកអរិយធម៌សកល ជំរុញប្រជាជននៃប្រទេសទាំងអស់ឱ្យយល់ដឹងពីគ្នាទៅវិញទៅមកនិងមានមេត្រីភាពជាមួយគ្នា ក្នុងន័យរួមគ្នាជំរុញអរិយធម៌មនុស្សជាតិឱ្យទទួលបានការវិវឌ្ឍរីកចម្រើន៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស