ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើលិខិតអបអរសាទរចំពោះការបើកធ្វើវេទិកាទិន្នន័យពិភពលោកនៃអង្គការសហប្រជាជាតិលើកទី៤
2023-04-25 15:03:23cri
Share with:


 

កាលពីថ្ងៃទី២៤ ខែមេសា លោកប្រធានរដ្ឋចិន Xi Jinping បានផ្ញើលិខិតអបអរសាទរចំពោះការបើកធ្វើវេទិកាទិន្នន័យពិភពលោកនៃអង្គការសហប្រជាជាតិលើកទី

លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិនគឺជាអ្នកគាំទ្រនិងជាអ្នកអនុវត្តនូវរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព

ប្រទេសចិនបានប្រកាន់ខ្ជាប់នូវគំនិតអភិវឌ្ឍន៍ថ្មីដែលធ្វើនវានុវត្តន៍ សម្របសម្រួល បៃតង បើកចំហ និងចែករំលែក កែលម្អហេដ្ឋារចនាសម្ព័ន្ធឌីជីថលដោយឥតឈប់ឈរ បង្កើតនិងធ្វើឱ្យមានលក្ខណៈពេញលេញនូវប្រព័ន្ធមូលដ្ឋានទិន្នន័យ និងពង្រឹងកិច្ចកសាងសមត្ថភាពស្ថិតិ ព្រមទាំងចែករំលែកយ៉ាងសកម្មនូវការអនុវត្តនិងបទពិសោធក្នុងការត្រួតពិនិត្យគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសចិន។

ប្រទេសចិនមានឆន្ទៈក្នុងការរួមគ្នាជាមួយបណ្តាប្រទេសទាំងអស់លើពិភពលោកដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្នែកទិន្នន័យអន្តរជាតិក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដើម្បីរួមចំណែកដល់ការអនុវត្តរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈ"អភិបាលកិច្ចនៃទិន្នន័យ" និងពួតដៃគ្នាដើម្បីកសាងនិម្មាបនកម្មសហប្រតិបត្តិការអន្តរជាតិបែបឈ្នះ-ឈ្នះក្នុងវិស័យទិន្នន័យ ដើម្បីជំរុញការអភិវឌ្ឍរួមនៃប្រទេសទាំងអស់ ។

 

អ្នកបកប្រែ:马小青
ប្លុកពិសេស