ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Zhao Leji បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកទី២នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤
2023-04-25 15:02:31cri
Share with:


 

នៅព្រឹកថ្ងៃទី ២៤ខែមេសា កិច្ចប្រជុំលើកទី ២ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤បានបើកកិច្ចប្រជុំពេញអង្គលើកដំបូងនៅវិមានសភាប្រជាជនក្រុងប៉េកាំង ក្រោមអធិបតីភាពលោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤

កិច្ចប្រជុំបានស្តាប់របាយការណ៍ស្តីពីលទ្ធផលនៃការពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងចារកម្មដែលធ្វើឡើងដោយលោក Wang Hongxiang អនុប្រធាននៃគណៈកម្មការរដ្ឋធម្មនុញ្ញនិងច្បាប់នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន។ កិច្ចប្រជុំក៏បានស្តាប់របាយការណ៍ស្តីពីលទ្ធផលពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីការការពារបរិស្ថានតំបន់ខ្ពង់រាប Qinghai-Xizang ដែលធ្វើឡើងដោយលោក Cong Bin អនុប្រធានគណៈកម្មការរដ្ឋធម្មនុញ្ញនិងច្បាប់នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន ព្រមទាំងបានស្តាប់របាយការណ៍ស្តីពីលទ្ធផលធ្វើវិសោធនកម្មសេចក្តីព្រាងច្បាប់ស្តីពីការសាងសង់បរិក្ខារសម្រួលដល់ជនពិការដែលធ្វើដោយលោក Xu Hui អនុប្រធានគណៈកម្មការរដ្ឋធម្មនុញ្ញ និងច្បាប់នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន

អ្នកបកប្រែ:马小青
ប្លុកពិសេស