ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ក្រុមពលរដ្ឋចិនជើងដំបូងត្រូវបានជម្លៀសទៅកាន់ប្រទេសជិតខាងនៃប្រទេសស៊ូដង់ដោយសុវត្ថិភាព
2023-04-25 13:22:13cri
Share with:

ពេលឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានអំពីស្ថានការណ៍នៅប្រទេសស៊ូដង់កាលពីថ្ងៃទី២៤ ខែមេសា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ក្រសួងការបរទេសចិនបានបញ្ជូនក្រុមការងារទៅកាន់ប្រទេសពាក់ពន្ធហើយ ក្រុមពលរដ្ឋចិនជើងដំបូងត្រូវបានជម្លៀសទៅកាន់ប្រទេសជិតខាងនៃប្រទេសស៊ូដង់ដោយសុវត្ថិភាពហើយ។

គួររំលឹកថា កាលពីថ្ងៃទី១៥ ខែមេសា តាមម៉ោងក្នុងតំបន់ ការប៉ះទង្គិចដោយប្រដាប់អាវុធបានផ្ទុះឡើងនៅកន្លែងជាច្រើនក្នុងប្រទេសស៊ូដង់ ។ ប៉ុន្មានថ្ងៃមុននេះ ស្ថានទូតចិននៅស៊ូដង់បានចេញសេចក្តីជូនដំណឹងស្តីពីការស្ទង់មតិចំពោះពលរដ្ឋចិនក្នុងប្រទេសស៊ូដង់អំពីការជម្លៀសចេញពីប្រទេសស៊ូដង់។ ការផ្សាយដំណឹងផ្សេងទៀតបានអះអាងថា កងកម្លាំងប្រដាប់អាវុធស៊ូដង់ បានបញ្ជាក់ថា ប្រទេសចិន សហរដ្ឋអាមេរិក និងអង់គ្លេស នឹងជម្លៀសពលរដ្ឋរបស់ប្រទេសទាំងនេះចេញពីទីក្រុង Khartoum ដែលជារដ្ឋធានីនៃប្រទេសស៊ូដង់ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស