ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋបាលជាតិអវកាសចិននិងអង្គការកិច្ចសហប្រតិបត្តិការលំហអវកាសអាស៊ីប៉ាស៊ីហ្វីកចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការផ្នែកស្ថានីយស្រាវជ្រាវវិទ្យាសាស្រ្តភពព្រះចន្ទអន្តរជាតិ
2023-04-25 16:57:01cri
Share with:

ថ្ងៃទី២៥ខែមេសា សន្និសីទអន្តរជាតិក្រុង Tiandu ស្តីពីការរុករកលំហអវកាសលើកទី១ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ហោះហើរទៅកាន់លំហអវកាស” បានបើកធ្វើនៅក្រុង Hefei ខេត្ត Anhui ប្រទេសចិន ។ ក្នុងពិធីបើក រដ្ឋបាលជាតិអវកាសចិននិងអង្គការកិច្ចសហប្រតិបត្តិការលំហអវកាសអាស៊ីប៉ាស៊ីហ្វីកបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការផ្នែកស្ថានីយស្រាវជ្រាវវិទ្យាសាស្រ្តភពព្រះចន្ទអន្តរជាតិ។

សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា ភាគីទាំងពីរនឹងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ និងទូលំទូលាយខាងការបញ្ជាក់អំណះអំណាងស្តីពីស្ថានីយស្រាវជ្រាវភពព្រះចន្ទអន្តរជាតិ ការអនុវត្តគម្រោងវិស្វកម្ម ការធ្វើអាជីវកម្មនិងការប្រើប្រាស់ វិស័យកិច្ចសហប្រតិបត្តិការជាក់ស្តែងបូករួមទាំងតែមិនដាក់កំហិតខាងការរួមគ្នាបញ្ជាក់ពីអំណះអំណាងផ្នែកវិទ្យាសាស្រ្ត រួមគ្នារចនានិងអភិវឌ្ឍយានអវកាស  ការធ្វើពិសោធខាងវិទ្យាសស្រ្តនិងបច្ចេកទេស វិភាគទិន្នន័យស្ថិតិ អប់រំនិងបណ្តុះបណ្តាលជាដើម៕

អ្នកបកប្រែ:李展精
ប្លុកពិសេស