នៅថ្ងៃទី ២៤ ខែមេសាតាមម៉ោងក្នុងតំបន់ ក្រសួងឧស្សាហកម្ម ពាណិជ្ជកម្ម និងធនធាននៃប្រទេសកូរ៉េខាងត្បូងបានប្រកាសថា រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចដាក់បញ្ចូលប្រទេសជប៉ុនទៅក្នុង "បញ្ជីស" ឡើងវិញនៅថ្ងៃដដែល ដើម្បីសម្រួលដល់ការបំពេញទម្រង់បែបបទសម្រាប់ការនាំចេញទៅជប៉ុន ។ បន្ទាប់ពីត្រូវបានដាក់បញ្ចូលក្នុង "បញ្ជីស" នៅពេលដែលក្រុមហ៊ុនកូរ៉េខាងត្បូងនាំចេញទៅកាន់ប្រទេសជប៉ុន ពេលវេលាពិនិត្យអាជ្ញាប័ណ្ណនាំចេញត្រូវបានកាត់បន្ថយពី ១៥ ថ្ងៃមកនៅត្រឹម ៥ ថ្ងៃតែប៉ុណ្ណោះ ហើយឯកសារដែលត្រូវដាក់ជូនក៏ត្រូវបានកាត់បន្ថយពី ៥ ប្រភេទមកនៅត្រឹម ៣ ប្រភេទផងដែរ។
គួររំលឹកថា នៅពេលមុននេះ ប្រទេសជប៉ុនបានដកការរឹតបន្តឹងលើការនាំចេញវត្ថុធាតុដើមនៃឧបករណ៍ពាក់កណ្តាលចម្លងទៅកាន់កូរ៉េខាងត្បូង ហើយកូរ៉េខាងត្បូងក៏បានដកពាក្យបណ្តឹងពាក់ព័ន្ធដែលបានដាក់ជូនអង្គការពាណិជ្ជកម្មពិភពលោកផងដែរ ។