ថ្ងៃទី២៤ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរលោក Mohammed Shahabuddin Chuppu ដែលបានឡើងកាន់មុខតំណែងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស។
លោក Xi Jinping បានគូសបញ្ជាក់ថា ប្រទេសចិននិងបង់ក្លាដែសគឺជាប្រទេសជិតខាងមេត្រីភាពជាប្រពៃណីទៅវិញទៅមក ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតមក ប្រទេសទាំងពីរ
គោរពគ្នាទៅវិញទៅមក គាំទ្រគ្នាទៅវិញទៅមកលើបញ្ហាពាក់ព័ន្ធផលប្រយោជន៍ស្នូលរៀងគ្នា បានបង្កើតជាគំរូភាពនៃការរួមរស់នៅដោយមេត្រីភាពនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរវាងប្រទេសនិងប្រទេស។ ប្រទេសចិនយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងបង់ក្លាដែស រីករាយរួមជាមួយលោកប្រធានាធិបតី Chuppu ខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយចំណងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ កសាង"ខ្សែក្រវាត់និងផ្លូវ"ប្រកបដោយគុណភាពខ្ពស់ ជំរុញឱ្យទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្រ្តរវាងចិននិងបង់ក្លាដែសឱ្យអភិវឌ្ឍទៅមុខដោយឥតឈប់ឈរ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរ៕