ដើម្បីជំរុញការអនុវត្តយុទ្ធសាស្ត្រ "ប្រទេសខ្លាំងផ្នែកផលិតកម្ម" និង "ប្រទេសខ្លាំងផ្នែកគុណភាព" ដែលបានលើកឡើងនៅក្នុងរបាយការណ៍នៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ក៏ដូចជាពង្រឹងការអនុវត្តច្បាប់សុវត្ថិភាពនៃឧបករណ៍និងបរិក្ខារពិសេស ពេលថ្មីៗនេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានចាប់ដំណើរការនូវការត្រួតពិនិត្យអំពីការអនុវត្តច្បាប់សុវត្ថិភាពនៃឧបករណ៍និងបរិក្ខារពិសេស។
រាប់ទាំងជណ្តើរយន្ត កន្ត្រកខ្សែកាប ឧបករណ៍កម្សាន្តខ្នាតធំ ព្រមទាំងឡ និងឧបករណ៍សម្ពាធជាដើម ឧបករណ៍ពិសេសទាំងនេះគឺជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ "ច្បាប់សុវត្ថិភាពនៃឧបករណ៍និងបរិក្ខារពិសេសនៃសាធារណរដ្ឋប្រជាមានិតចិន" បានចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៤ ដែលពាក់ព័ន្ធនឹងសុវត្ថិភាពផលិតកម្ម សុវត្ថិភាពសាធារណៈ និងការធានាការពារដល់ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ចឧស្សាហកម្ម និងផលិតកម្មឧបករណ៍និងបរិក្ខារប្រកបដោយគុណភាពខ្ពស់ ពោលគឺវាជាច្បាប់ចម្រុះមួយដែលរួមបញ្ចូលទាំងការអភិវឌ្ឍ និងសុវត្ថិភាព ។