ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួង-ស្ថាប័នចំនួន ៨ នៃប្រទេសចិនបានចេញផ្សាយឯកសារស្តីពីការអភិវឌ្ឍដោយច្នៃប្រឌិតថ្មី ដើម្បីជំរុញការវិវឌ្ឍនិងប្រើប្រាស់បច្ចេកវិទ្យា IPv6
2023-04-24 15:18:34cri
Share with:


 

អ្នកយកព័ត៌មានបានទទួលដំណឹងពីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិនកាលពីថ្ងៃទី២៣ ខែមេសាថា ក្រសួង-ស្ថាប័នចំនួន ៨ នៃប្រទេសចិនរួមមាន ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន ការិយាល័យគណៈកម្មការកិច្ចការសន្តិសុខបណ្តាញអ៊ិនធឺណិតនិងបច្ចេកវិទ្យាព័ត៌មាននៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន

និងគណៈកម្មាធិការជាតិកំណែទម្រង់និងអភិវឌ្ឍន៍ចិនជាដើម បានរួមគ្នាចេញផ្សាយនូវ “មតិយោបល់អំពីការអនុវត្តស្តីពីការការអភិវឌ្ឍដោយច្នៃប្រឌិតថ្មី ដើម្បីជំរុញការវិវឌ្ឍនិងប្រើប្រាស់បច្ចេកវិទ្យា IPv6 "ក្នុងគោលបំណងដើរតួនាទីយ៉ាងពេញលេញនូវសក្តានុពល និងឧត្តមភាពបច្ចេកទេសនៃកិច្ចព្រមព្រៀង IPv6 ដើម្បីបំពេញនូវតម្រូវការកាន់តែខ្ពស់ចំពោះបណ្តាញអ៊ិនធឺណិតក្នុងទិដ្ឋភាពដូចជា ប្រព័ន្ធ5G ការរួមបញ្ចូលបណ្តាញCloud បណ្តាញអ៊ិនធឺណិតឧស្សាហកម្ម និងបណ្តាញIOTជាដើម។

អ្នកបកប្រែ:马小青
ប្លុកពិសេស