ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingប្រធានរដ្ឋចិន៖មន្ត្រីត្រូវអានសៀវភៅ
2023-04-24 18:48:08cri
Share with:

ថ្ងៃទី ២៣ខែមេសាឆ្នាំនេះគឺជា «ទិវាអំណានពិភពលោក» លើកទី ២៨ ។ លោក Xi Jinpingប្រធានរដ្ឋចិនធ្លាប់មានប្រសាសន៍ថា"ចំណង់ចំណូលចិត្តធំបំផុតរបស់ខ្ញុំគឺអានសៀវភៅ"  ហើយគាត់ក៏តម្រូវឱ្យមន្ត្រី "ស្រឡាញ់ការអាន អានសៀវភៅល្អ និងអានឱ្យបានល្អ" ។


អ្នកអានសៀវភៅកាន់តែច្រើន កាន់តែល្អ ប៉ុន្តែកម្លាំងរបស់មនុស្សមានកម្រិត ហើយមិនអាចអានសៀវភៅឱ្យអស់បានទេ។ សម្រាប់មន្ត្រីដែលមានការងារច្រើន និងកិច្ចការប្រចាំថ្ងៃដ៏មមាញឹក ការអានសៀវភៅគួរតែជ្រើសរើស និងចាប់យកចំណុចសំខាន់ ។


មិនថាការងារមមាញឹកយ៉ាងណាក៏ដោយ លោក Xi Jinping នៅតែឆ្លៀតពេលមើលសៀវភៅនិងសិក្សា ដើម្បីបង្កើនចំណេះដឹង និងសមត្ថភាពវែកញែកចំពោះការងារ។ ឧទាហរណ៍ ពេលលោកធ្វើការនៅទីក្រុង Xiamen លោកតែងតែទាក់ទងជាមួយសាស្រ្តាចារ្យល្បីៗនៃសកលវិទ្យាល័យ Xiamen ខ្ចីសៀវភៅល្បីៗពីពួកគាត់ ឬទៅសួរយោបល់ពួកគាត់ ដើម្បីទទួលបានចម្លើយ។ បន្ទាប់ពីទៅធ្វើការនៅខេត្ត Zhejiang លោកធ្លាប់និយាយអំពីបញ្ហាការពារបរិស្ថាន ហើយបានរៀបរាប់ពីស្នាដៃចុងក្រោយបង្អស់របស់អ្នកជំនាញផ្នែកការពារបរិស្ថានក្នុងនិងក្រៅប្រទេសមួយចំនួន។ មន្ត្រីជាច្រើនដែលស្តាប់ការលើកឡើងរបស់លោកនោះសុទ្ធតែមិនដែលអានសៀវភៅដែលលោកលើកឡើង។

ការងាររបស់ថ្នាក់ដឹកនាំមានភាពទូលំទូលាយ ហើយទាមទារឱ្យមានការប្រមូលផ្តុំចំណេះដឹងពីគ្រប់ផ្នែក តើគួរជ្រើសរើសសៀវភៅដោយរបៀបណា? លោក Xi Jinping បានចង្អុលបង្ហាញថា មន្ត្រីគួរតែប្រកាន់ខ្ជាប់នូវគោលការណ៍រៀនពីអ្វីដែលខ្លួនធ្វើ និងបំពេញនូវចន្លោះខ្វះខាត រៀននិងចាប់យកនូវចំណេះដឹងគ្រប់បែបយ៉ាងដែលជាតម្រូវការចាំបាច់របស់ការងារ ដើម្បីធ្វើការងារឱ្យបានល្អក្នុងភាពជាអ្នកដឹកនាំ និងបំពេញភារកិច្ច អានសៀវភៅឱ្យច្រើនដែលពាក់ព័ន្ធទ្រឹស្តីថ្មីៗ ចំណេះដឹងថ្មី គំនិតថ្មីៗ បច្ចេកទេសថ្មីនិងច្បាប់ថ្មីដែលទាក់ទងនឹងការងារ ខិតខំធ្វើឱ្យខ្លួនក្លាយជាអ្នកជំនាញ និងជាអ្នកដឹកនាំដ៏ជំនាញ។


តាមទស្សនៈរបស់លោក Xi Jinping ការអានសៀវភៅកាន់តែច្រើន ទទួលបានចំណេះដឹងកាន់តែច្រើន អាចពង្រីកចក្ខុវិស័យនិងគំនិតរបស់មនុស្សម្នាក់ ហើយលើកកម្ពស់នូវស្មារតី ជួយបង្កើនសមត្ថភាពនៃការគិត និងភាពជាអ្នកដឹកនាំទៅកាន់កម្រិតថ្មីមួយ



អ្នកបកប្រែ:张艳萍
ប្លុកពិសេស