កាលពីរសៀលថ្ងៃទី២៣ ខែមេសា ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានរៀបចំកិច្ចប្រជុំរៀនសូត្រពិសេសលើកដំបូងក្រោមប្រធានបទ "អនុវត្តដោយពេញលេញ ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយនូវគោលគំនិតអភិវឌ្ឍន៍ថ្មី និងប្រកាន់ខ្ជាប់នូវភារកិច្ចចម្បងនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់"ក្រោមអធិបតីភាពលោក Li Qiang នាយករដ្ឋមន្ត្រីចិន។ លោកបានសង្កត់ធ្ងន់ថា ការអនុវត្តដោយពេញលេញ ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយនូវគំនិតអភិវឌ្ឍន៍ថ្មី និងផ្តោតលើការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ គឺជាខ្លឹមសារសំខាន់នៃគំនិតសេដ្ឋកិច្ចរបស់លោក Xi Jinping ប្រធានរដ្ឋចិន។ យើងត្រូវអនុវត្តការអប់រំស្តីពីការសិក្សាយ៉ាងស៊ីជម្រៅនូវគំនិតសង្គមនិយមមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping ព្រមទាំងយល់ដឹងឱ្យបានច្បាស់ពីអត្ថន័យជាក់ស្តែងនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ផ្តោតលើការលើកកម្ពស់នូវសមត្ថភាព និងកម្រិតនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ អនុវត្តយ៉ាងជាក់លាក់នូវសេចក្តីសម្រេចចិត្តនិងការរៀបចំចាត់ចែងផ្សេងៗរបស់គណៈកម្មាធិការមជ្ឈិមបក្ស ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ឱ្យទទួលបានលទ្ធផលថ្មីៗជាបន្តបន្ទាប់។