ថ្ងៃទី២២ខែមេសា សមាគមជំរុញចលនាប្រគល់វត្ថុបុរាណទៅឱ្យចិនវិញដែលបង្កើតឡើងដោយឥស្សរជនរបស់ជប៉ុនបានធ្វើមីទ្ទីងនៅក្រុងតូក្យូ ដោយអំពាវនាវដល់សង្គមជប៉ុនឱ្យប្រឈមមុខយ៉ាងត្រឹមត្រូវនិងជម្រះបញ្ជីស្តីពីបទឧក្រិដ្ឋឈ្លានពានវប្បធម៌ក្នុងអំឡុងពេលដែលជប៉ុនឈ្លានពានប្រទសចិន ព្រមទាំងប្រគល់វត្ថុបុរាណដែលលួចប្លន់ពីប្រទេសចិនក្នុងអំឡុងពេលសង្គ្រាមទៅឱ្យចិនវិញ។
លោក Fujita Takakage តំណាងរួមនៃសមាគមជំរុញចលនាប្រគល់វត្ថុបុរាណចិនទៅឱ្យចិនវិញ និងជាប្រធានក្រុមក្រឹក្សា"សមាគមបន្តវេននិងអភិវឌ្ឍន៍សុន្ទរកថាមូរ៉ាយ៉ាម៉ា"របស់ជប៉ុនបានលើកឡើងថា ចាប់តាំងពីសមាគមជំរុញចលនាប្រគល់វត្ថុបុរាណចិនទៅឱ្យចិនវិញត្រូវបានបង្កើតឡើងអស់រយៈពេលមួយឆ្នាំមក ការអំពាវនាវឱ្យប្រគល់វត្ថុបុរាណដែលលួចប្លន់ទៅឱ្យម្ចាស់ដើមវិញទទួលបានការចាប់អារម្មណ៍និងការយោគយល់ពីសំណាក់ប្រជាជនជប៉ុនកាន់តែច្រើនឡើងៗ។ សមាគមជំរុញចលនាប្រគល់វត្ថុបុរាណចិនទៅឱ្យចិនវិញនឹងបន្តធ្វើសកម្មភាពតាមគ្រប់ទម្រង់ដើម្បីជំរុញការប្រគល់វត្ថុបុរាណចិនដែលជប៉ុនលួចប្លន់ក្នុងអំឡុងពេលសង្គ្រាមទៅឱ្យចិនវិញ។
សូមបញ្ជាក់ថា កម្មវត្ថុនៃការបង្កើតសមាគមជំរុញចលនាប្រគល់វត្ថុបុរាណចិនទៅឱ្យចិនវិញគឺឆ្លងតាមរយៈការជំរុញឱ្យជប៉ុនប្រគល់វត្ថុបុរាណចិនទៅឱ្យចិនវិញ ដើម្បីសម្រេច"ភាពផ្សះផ្សាជាប្រវត្តិសាស្ត្រ"រវាងចិននិងជប៉ុន ក្នុងន័យជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ៕