ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកFerdinand Romualdez Marcosប្រធានាធិបតីហ្វីលីពីនជួបសន្ទនាជាមួយ លោកQin Gangរដ្ឋមន្ត្រីការបរទេសចិន
2023-04-23 11:19:08cri
Share with:

ថ្ងៃទី២២ខែមេសាឆ្នាំ២០២៣តាមម៉ោងក្នុងតំបន់ លោកFerdinand Romualdez Marcosប្រធានាធិបតីហ្វីលីពីនបានជួបសន្ទនាជាមួយលោកQinGangសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិននៅក្រុងម៉ានីលប្រទេសហ្វីលីពីន។


លោកMarcosបានសូមលោកQin Gangពាំនាំការសួរសុខទុក្ខចំពោះលោកប្រធានរដ្ឋចិនXi Jinping និងបានថ្លែងថា កាលពី៤៨ឆ្នាំមុនការសម្រេចចិត្តដ៏ត្រឹមត្រូវរវាងឪពុករបស់លោកដែលជាអតីតប្រធានាធិបតីហ្វីលីពីននិងថ្នាក់ដឹកនាំជំនាន់ចាស់របស់ប្រទេសចិនក្នុងការបង្កើតចំណងការទូតរវាងហ្វីលីពីននិងចិនបានបន្សល់ទុកនូវកេរមរតកដ៏ថ្លៃថ្លា។ក្នុងរយៈពេលជាយូរមក ប្រទេសទាំងពីរហ្វីលីពីននិងចិនបានរក្សាការប្រស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធដែលបានទទួលសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់។បញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ភាគីហ្វីលីពីននឹងគោរពយ៉ាងខ្ជាប់ខ្លួននូវគោលនយោបាយចិនតែមួយ។ភាគីហ្វីលីពីននឹងប្រកាន់ខ្ជាប់នូវភាពឯករាជ្យនិងម្ចាស់ការដោយមិនរើសឈរជាមួយក្រុមណាមួយទេ ហើយក៏មានឆន្ទដ៏មុតមាំក្នុងការជំរុញចំណងមេត្រីភាពរវាងហ្វីលីពីននិងចិនឲ្យកាន់តែស៊ីជម្រៅ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ បង្កើនការប្រស្រ័យទាក់ទងគ្នាទៅវិញទៅមកដើម្បីដោះស្រាយដោយសមហេតុផលនូវបញ្ហាសមុទ្រចិនខាងត្បូងដែលធ្វើយ៉ាងណាមិនធ្វើឲ្យវារំខានដល់សភាពការណ៍ទូទៅនៃទំនាក់ទំនងប្រទេសទាំងពីរ ដើម្បីគាំពារសន្តិភាពនិងវិបុលភាពក្នុងតំបន់៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស