ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Sun Weidong អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិនលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ ចំពោះឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅប្រទេសចិនស្តីពីការប្រើពាក្យសម្តីខុសឆ្គងរបស់អ្នកដឹកនាំកូរ៉េខាងត្បូងពាក់ព័ន្ធបញ្ហាតៃវ៉ាន់
2023-04-23 11:59:31cri
Share with:

ថ្ងៃទី២០ខែមេសាឆ្នាំ២០២៣ លោក Sun Weidong  អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិនបានទទួលបទបញ្ជាដើម្បីលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅប្រទេសចិនស្តីពីការប្រើពាក្យសម្តីខុសឆ្គងរបស់អ្នកដឹកនាំកូរ៉េខាងត្បូងពាក់ព័ន្ធបញ្ហាតៃវ៉ាន់ ។

លោក Sun Weidong បានមានប្រសាសន៍ថា លោក Yoon Seok-youl ប្រធានាធិបតីកូរ៉េខាងត្បូងបានថ្លែងក្នុងខណៈពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះថា  ស្ថានការណ៍តានតឹងនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ គឺបណ្តាលមកពីភាគីម្ខាងប្រើកម្លាំងបាយប៉ុនប៉ងកែប្រែស្ថានការណ៍បច្ចុប្បន្នដោយឯកតោភាគី។ គោលជំហររបស់កូរ៉េខាងត្បូងគឺរួមជាមួយសហគមន៍អន្តរជាតិប្រឆាំងយ៉ាងដាច់ខាត់ចំពោះការកែប្រែស្ថានការណ៍បច្ចុប្បន្នដោយកម្លាំងបាយ។ បញ្ហាតៃវ៉ាន់មិនត្រឹមតែជាបញ្ហារវាងចិននិងតំបន់តៃវ៉ាន់នោះទេ ប៉ុន្តែគឺជាបញ្ហាសកលដូចជាបញ្ហាកូរ៉េខាងជើងដែលលើសពីថ្នាក់តំបន់។ ការប្រើពាក្យសម្តីបែបនេះគឺមិនអាចទទួលយកទាំងស្រុង  ប្រទេសចិនសម្តែងការយកចិត្តទុកដាក់និងការមិនពេញចិត្តយ៉ាងខ្លាំងក្លា ភាគីចិនបានដាស់តឿនឱ្យកូរ៉េខាងត្បូងអនុលោមតាមស្មារតីនៃសេចក្តីប្រកាសរួមនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកូរ៉េខាងត្បូងយ៉ាងប្រាកដប្រជា គោរពតាមគោលការណ៍ចិនតែមួយ ហើយប្រើពាក្យសម្ដីនិងមានទង្វើដោយមធ្យ័តក្នុងបញ្ហាតំបន់តៃវ៉ាន់ ។

ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅប្រទេសចិនបានថ្លែងថា ភាគីកូរ៉េខាងត្បូងគោរពគោលការណ៍ចិនតែមួយជាប់រហូតមក គោលជំហរនេះមិនដែលមានការកែប្រែនោះឡើយ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស