ថ្ងៃទី២១ខែមេសាឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្មចិនបានចេញសេចក្តីប្រកាសលេខ១៦ឆ្នាំ២០២៣ថា យោងតាមមាត្រាទី៥០នៃ«បទដ្ឋានស្តីពីការប្រឆាំងនឹងការលក់បង្ខូចថ្លៃនៃសាធារដ្ឋណរដ្ឋប្រជាមានិតចិន» ក្រសួងពាណិជ្ជកម្មចិនយោងតាមលទ្ធផលនៃការត្រួតពិនិត្យបានស្នើជូនគណៈកម្មការច្បាប់ពន្ធគយនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនថា នឹងបន្តអនុវត្តការប្រឆាំងនឹងការលក់បង្ខូចថ្លៃ។គណៈកម្មការច្បាប់ពន្ធគយនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានសម្រេចតាមសំណើររបស់ក្រសួងពាណិជ្ជកម្មចិន ហើយសម្រេចថា ចាប់ពីថ្ងៃទី២២ខែមេសាឆ្នាំ២០២៣តទៅ ប្រទេសចិនបន្តប្រមូលកាតព្វកិច្ចពន្ធប្រឆាំងនឹងការលក់បង្ខូចថ្លៃចំពោះខ្សែអុបទិកDispersion-unshifted single mode fiberរបស់អាមេរិកនិងសហភាពអឺរ៉ុបដែលមានរយៈពេលកំណត់៥ឆ្នាំ។
សូមបញ្ជាក់ថាខ្សែអុបទិកDispersion-unshifted single mode fiberជាខ្សែអុបទិកមួយប្រភេទដែលប្រើប្រាស់សម្រាប់ការបញ្ជួនទន្និន័យក្នុងល្បឿនលឿននិងចម្ងាយឆ្ងាយដូចជាបណ្តាញទូរគមនាគមន៍ចម្ងាយឆ្ងាយនិងទូរទស្សន៍ខ្សែកាបជាដើម៕