ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហោស្រពភាពយន្តអន្តរជាតិទីក្រុងប៉េកាំងលើកទី១៣បើកសម្ពោធ
2023-04-22 15:55:25cri
Share with:

ថ្ងៃទី២២ ខែមេសា មហោស្រពភាពយន្តអន្តរជាតិទីក្រុងប៉េកាំងលើកទី១៣ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងរដ្ឋបាលក្រុងប៉េកាំងបានបើកសម្ពោធនៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិYanxihuក្រុងប៉េកាំង។

លោកShen Haixiongអនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងជាប្រធានគណៈកម្មការរៀបចំមហោស្រពភាពយន្តអន្តរជាតិក្រុងប៉េកាំងបានថ្លែងសុន្ទរកថាក្នុងពិធីបើកនិងប្រកាសសម្ពោធបើកមហោស្រពភាពយន្តអន្តរជាតិ។ថ្លែងនៅក្នុងសុន្ទរកថា លោកShen Haixiongបានលើកឡើងថា មហោស្រពភាពយន្តលើកនេះធ្វើឡើងក្រោមប្រធានបទ “ចែករំលែករូបភាពវីដេអូ ការរៀនសូត្រពីគ្នាទៅវិញទៅមកខាងអរិយធម៌” គឺជាការឆ្លើយតបយ៉ាងសកម្មចំពោះគំនិតផ្តួចផ្តើមអរិយធម៌សកលដែលលើកឡើងដំបូងដោយលោកXi Jinpingនៅខែមីនា ឆ្នាំ២០២៣។ក្នុងឋានៈជាប្រព័ន្ធសារព័ត៌មានដែលមានទ្រង់ទ្រាយធំបំផុត ទម្រង់អាជីវកម្មច្រើនបំផុត និងវិសាលភាពធំទូលាយបំផុត អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងរួមជាមួយអ្នកផលិតភាពយន្ត ចាប់យកបច្ចេកវិទ្យាថ្មី ក្តាប់ជាប់កាលានុវត្តភាពថ្មីនិងត្រួសត្រាយលំហថ្មី៕


អ្នកបកប្រែ:刘妍
ប្លុកពិសេស