ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ការឃោសនាបំប៉ោងថាប្រឆាំងនឹងការប្រើប្រាស់កម្លាំងបាយមកកែប្រែស្ថានការណ៍បច្ចុប្បន្ននៅច្រកសមុទ្រតៃវ៉ាន់គឺជា”អន្ទាក់ពាក្យសម្ដី”បង្កប់ដោយចេតនាអាក្រក់
2023-04-22 14:44:51cri
Share with:

ថ្ងៃទី២១ខែមេសាឆ្នាំ២០២៣លោកWang Wenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានគូសបញ្ជាក់ពេលឆ្លើយតបនឹងសំនួររបស់អ្នកសារព័ត៌មានក្នុងសន្និសីទកាសែតប្រចាំថ្ងៃថា ពេលថ្មីៗនេះមានប្រទេសមួយចំនួនបានឃោសនាបំប៉ោងថាប្រឆាំងនឹងការប្រើប្រាស់កម្លាំងបាយមកកែប្រែស្ថានការណ៍បច្ចុប្បន្ននៅច្រកសមុទ្រតៃវ៉ាន់ ការឃោសនាបំប៉ោងនេះបាននិយាយសទៅជាខ្មៅ ខ្មៅទៅជាស ជាអន្ទាក់ពាក្យសម្ដីបង្កប់ដោយចេតនាអាក្រក់។


លោកWang Wenbinបានលើកឡើងថា តើអ្វីជាស្ថានការណ៍បច្ចុប្បន្ននៅច្រកសមុទ្រតៃវ៉ាន់?នោះគឺទឹកដីនៃត្រើយសងខាងសុទ្ធតែជារបស់ប្រទេសចិន តៃវ៉ាន់ជាចំណែកមួយនៃប្រទេសចិន អធិបតេយេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសចិនមិនអាចបំបែកចេញពីប្រទេសចិនជាដាច់ខាតទេ។តើជានរណាចេះតែប៉ុនប៉ុងចង់កែប្រែសភាពការណ៍នាពេលបច្ចុប្បន្នទៅ? នោះមិនមែនជាភាគីមហាដីគោកចិនទេ ផ្ទុយទៅវិញគឺពួកអបគមន៍និយមចង់ឱ្យតៃវ៉ាន់ឯករាជ្យតែម្តងដែលព្យាយាមជំរុញតៃវ៉ាន់ឯករាជ្យដោយសន្សឹមៗ ឃោសនាបំប៉ោងកាត់ផ្ដាច់ចេញពីមហាដីគោកចិននិងបង្កើតប្រទេសចិនពីរនិងប្រទេសចិនផ្សេងតៃវ៉ាន់ផ្សេងលើឆាកអន្តរជាតិ និងកម្លាំងខាងក្រៅដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិនដែលបំផ្លាញគោលការណ៍ប្រទេសចិនមួយ លក់សព្វវុធយ៉ាងព្រហើនឱ្យទៅតៃវ៉ាន់ ហើយស្រែកថាថ្ងៃនេះជាអ៊ុយក្រែន ថ្ងៃស្អែកគឺតៃវ៉ាន់។ពួកគេទើបជាមេខ្លោងដែលបំផ្លាញស្ថានការណ៍នាបច្ចុប្បន្ននៅតៃវ៉ាន់៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស