ថ្ងៃទី២១ ខែមេសា កងកម្លាំងប្រដាប់អាវុធស៊ូដង់បានប្រកាសថា កងកម្លាំងប្រដាប់អាវុធបានដណ្តើមយកមកវិញនូវសិទ្ធិកាន់កាប់ទីបញ្ជាការដ្ឋានកងទ័ពជើងគោកដែលស្ថិតនៅ
កណ្តាលទីក្រុងKhurtum រដ្ឋធាទីស៊ូដង់។
កងទ័ពជើងគោកស៊ូដង់បានចេញសារាចរនាថ្ងៃទី២១ ខែមេសា ថា ការបាញ់ប្រហារបានផ្លាស់ពីសភាពប្រឈមមុខដាក់គ្នាទៅដំណាក់កាលបោសសម្អាត “ក្រុមឧទ្ទាម”នៅជុំវិញទីក្រុងKhurtumជាសន្សឹមៗ។សាក្សីបានប្រាប់អ្នកសារព័ត៌មានថា ការប្រហារបានរំកិលទៅជាយភាគខាងត្បូងនៃក្រុងKhurtumនៅថ្ងៃដដែល ផ្លូវសំខាន់ក្បែរព្រលាយន្តហោះអន្តរជាតិKhurtumត្រូវបានគ្រប់គ្រងដោយកងកម្លាំងប្រដាប់អាវុធ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃទី២១ ខែមេសា រដ្ឋមន្ត្រីក្រសួងសុខាភិបាលស៊ូដង់បានលើកឡើងថា ការប៉ះទង្គិចប្រដាប់អាវុធអស់រយៈពេលប៉ុន្មានថ្ងៃបានបណ្តាលឱ្យមនុស្សជាង៤០០នាក់ស្លាប់បាត់បង់ជីវិតនិងប្រហែល៣៥០០នាក់ទៀតរងរបួស៕