ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ បន្ទាប់ពីបានលើកឡើងរយៈពេលមួយឆ្នាំគំនិតផ្តួចផ្តើមអំពីសន្តិសុខសកលបានទទួលការកោតសរសើរជាទូទៅនិងការគាំទ្រយ៉ាងវិជ្ជមានពីសហគមន៍អន្តរជាតិ
2023-04-22 14:07:47cri
Share with:

          លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានបកស្រាយអំពីសភាពណ៍ពាក់ព័ន្ធនឹងការដែលភាគីចិនជំរុញការអនុវត្តគំនិតផ្តួចផ្តើមអំពីសន្តិសុខសកលក្នុងសន្និសីទកាសែតជាប្រចាំថ្ងៃទី២១ ខែមេសា។លោកបានលើកឡើងថា   រយៈពេលមួយឆ្នាំកន្លងទៅ  គំនិតផ្តួចផ្តើមអំពីសន្តិសុខសកលដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping  បានទទួលការកោតសរសើរជាទូទៅនិងការគាំទ្រយ៉ាងវិជ្ជមានពីសហគមន៍អន្តរជាតិ មានប្រទេសចំនួនជាង៨០និងអង្គការអន្តរជាតិមួយចំនួនបានកោតសរសើរនិងគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះ។

        លោក Wang Wenbin បានថ្លែងថា   គំនិតផ្តួចផ្តើមសន្តិសុខសកលជាផលិតផលសាធារណៈសម្រាប់អន្តរជាតិ ក្នុងគោលបំណងគាំពារសុភមង្គលនិងសុខសន្តិភាពរបស់ប្រជាជនទូទាំងពិភពលោក។ ភាគីចិនមានឆន្ទៈរួមជាមួយគ្រប់ភាគី ប្រកាន់ខ្ជាប់គំនិតទស្សនៈនៃសហគមន៍រួមវាសនានៃសន្តិសុខ  ប្រកាន់ខ្ជាប់នូវពហុភាគីនិយមដ៏ប្រាកដប្រជា  ប្រមូលផ្តុំកម្លាំងគ្នាដើម្បីឆ្លើយតបបញ្ហាប្រឈមសន្តិសុខគ្រប់ប្រភេទទាំងប្រពៃណីនិងអប្រពៃណី  ដើម្បីជំរុញបុព្វហេតុដ៏វិសេសនៃការអភិវឌ្ឍដោយសន្តិភាពរបស់មនុស្សជាតិ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស