ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ គោលបំណងដ៏ពិតប្រាកដរបស់សហរដ្ឋអាមេរិកក្នុងការដាក់កំហិតចំពោះការវិនិយគនៅប្រទេសចិនគឺដើម្បីរឹបអូសសិទ្ធិអភិវឌ្ឍន៍របស់ប្រទេសចិន
2023-04-22 14:15:38cri
Share with:

     ថ្ងៃទី ២១ ខែមេសា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទកាសែតជាប្រចាំថា  គោលបំណងដ៏ពិតប្រាកដរបស់សហរដ្ឋអាមេរិកក្នុងការដាក់កំហិតចំពោះការវិនិយគនៅប្រទេសចិនគឺដើម្បីរឹបអូសសិទ្ធិអភិវឌ្ឍន៍របស់ប្រទេសចិន ភាគីចិននឹងតាមដានយ៉ាងដិតដល់ចំពោះស្ថានការណ៍ពាក់ព័ន្ធ និងគាំពារយ៉ាងមុតមាំនូវសិទ្ធិនិងផលប្រយោជន៍របស់ខ្លួន។

      តាមការផ្សាយដំណឹងឱ្យដឹងថា តាមការប៉ាន់ប្រមាណលោកចូ បៃដិនប្រធានាធិបតីអាមេរិកនឹងចុះហត្ថលេខាលើក្រឹត្យរដ្ឋបាល ដើម្បីដាក់កំហិតចំពោះសហគ្រាសអាមេរិកក្នុងការវិនិយោគលើវិស័យសេដ្ឋកិច្ចសំខាន់ៗរបស់ប្រទេសចិន ក្នុងនោះបូករួមទាំងឧបករណ៍ពាក់កណ្ដាល វៃឆ្លាតសិប្បនិមិត្ត និងការគណនា quantumជាដើម។ ទាក់ទិននឹងករណីនេះលោក Wang Wenbin បានលើកឡើងថា ភាគីចិនប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ។

 លោកបានថ្លែងថា ភាគីអាមេរិកតែងតែយកសន្តិសុខជាតិជាលេស ធ្វើឱ្យបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្មនិងបច្ចេកវិទ្យាក្លាយទៅជាបញ្ហានយោបាយ ក្លាយជាឧបករណ៍និងក្លាយជាអាវុធ ធ្វើ"របងឡោមព័ទ្ធខ្ពស់" បង្ខំឱ្យយ"ផ្តាច់ទំនាក់ទំនង" រហូតដល់បង្ខូចផលប្រយោជន៍របស់ប្រទេសសម្ព័ន្ធមិត្តដើម្បីផលប្រយោនជ៍ផ្ទាល់ខ្លួន តាមរយៈការគាំរាមកំហែងនិងបង្ខិតបង្ខំលើវិស័យសេដ្ឋកិច្ចចំពោះប្រទេសសម្ព័ន្ធមិត្តទៀត គោលបំណងដ៏ពិតប្រាកដរបស់អាមេរិកគឺដើម្បីរឹបអូសសិទ្ធិអភិវឌ្ឍន៍របស់ប្រទសចិន គាំពារអនុត្តរភាពនិងផលប្រយោជន៍ផ្ទាល់ខ្លួន វាគឺជាការគំរាមកំហែងនិងបង្ខិតបង្ខំខាងសេដ្ឋកិច្ចនិងការធ្វើបាបខាងបច្ចេកវិទ្យាដ៏សុទ្ធសាធ ដែលបានបំពានយ៉ាងធ្ងន់ធ្ងរនូវសេដ្ឋកិច្ចទីផ្សារនិងគោលការណ៍ប្រកួតប្រជែងដោយយុត្តិធម៌ បំពានយ៉ាងធ្ងន់ធ្ងរនូវសណ្តាប់ធ្នាប់និងរបៀបរៀបរយសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ រំខនយ៉ាងធ្ងន់ធ្ងរនូវស្ថិរភាពនៃខ្សែសង្វាក់ផលិតកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់នៅទូទាំងពិភពលោក ដែលបានធ្វើឱ្យខូចខាតផលប្រយោជន៍នៃពិភពលោកទាំងមូល៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស