ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ការដែលហានិភ័យហិរញ្ញវត្ថុអន្តរជាតិមានភាពលេចធ្លោឡើងគឺជាជាប់ពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយនឹងប្រទេសអភិវឌ្ឍន៍ដូចជាអាមេរិកជាដើម
2023-04-21 15:55:30cri
Share with:

      ថ្ងៃទី២០ ខែមេសា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទកាសែតជាប្រចាំថា បច្ចុប្បន្ន ការដែលហានិភ័យហិរញ្ញវត្ថុអន្តរជាតិមានភាពលេចធ្លោឡើងគឺវាជាប់ពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយនឹងប្រទេសអភិវឌ្ឍន៍ដូចជាអាមេរិកជាដើមដែលបានកែសម្រួលយ៉ាងខ្លាំងនៃគោលនយោបាយរូបបិយវត្ថុ។

      មានអ្នកសារព័ត៌មានសួរថា ថ្មីៗកន្លងទៅនេះ អង្គការរូបិយវត្ថុអន្តរជាតិបានចេញផ្សាយ«របាយការណ៍ស្តីពីស្ថិរភាពហិរញ្ញវត្ថុសកល»ដោយលើកឡើងថា កត្តាដូចជាភាពរង្គោះរង្គើនៃវិស័យធនាគារអាមេរិកជាដើមបានបណ្តាលឱ្យហានិភ័យនៃស្ថិរភាពហិរញ្ញវត្ថុសកលកើនឡើង។

      លោក Wang Wenbin បានឆ្លើយថា បណ្តាភាគីនានាលើផ្ទៃអន្តរជាតិបានសម្គាល់ឃើញជាទូទៅថា គោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់អាមេរិកបានក្លាយទៅជាការប្រឈមដ៏ធំបំផុតសម្រាប់ស្ថិរភាពហិរញ្ញវត្ថុសកល។ ចាប់តាំងពីឆ្នាំមុនមក ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបានដំឡើងការប្រាក់យ៉ាងខ្លាំង ដែលបានបន្ថែមដើមទុននៃការធ្វើសហហិរញ្ញប្បទាននៅទូទាំងពិភពលោក និងធ្វើឱ្យលំហូមូលធនអន្តរជាតិមានភាពកាន់តែអនាធិបតេយ្យ។ នេះមិនត្រឹមតែបានបណ្តាលឱ្យធនាគារមួយចំនួននៅអាមេរិកនិងអឺរ៉ុបក្ស័យធនឬត្រូវបានប្រមូលទិញប៉ុណ្ណោះទេ ថែមទាំងបានបង្កផលវិបាកដល់ទីផ្សារងើបឡើងថ្មីនិងប្រទេសកំពុងអភិវឌ្ឍន៍ទៀតផង គឺមិនអំណោយផលដល់ការស្តារសេដ្ឋកិច្ចសកលឡើងវិញដោយនឹងនរនិងការអភិវឌ្ឍរួមនៃពិភពលោក។ យើងសូមអំពាវនាវដល់ប្រទេសអភិវឌ្ឍន៍រ៉ាប់រងយ៉ាងប្រាកដប្រជានូវកាតព្វកិច្ចរបស់ខ្លួនក្នុងការជំរុញការស្តារសេដ្ឋកិច្ចសកលឡើងវិញ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស