ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ រីករាយក្នុងការចាត់ទុកភាសាចិនជាស្ពានសម្រាប់ជំរុញដល់ការរួមបញ្ចូលគ្នាខាងវប្បធម៌និងការតភ្ជាប់ដួងចិត្តរបស់ប្រជាជននៃប្រទេសនានា
2023-04-21 15:54:52cri
Share with:

       ថ្ងៃទី ២០ ខែមេសាជាទិវាភាសាចិននៃអង្គការសហប្រជាជាតិ។ ថ្ងៃដដែល  លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទកាសែតជាប្រចាំថា ក្នុងនាមជាភាសាមួយក្នុងចំណោមភាសាផ្លូវការទាំង ៦ នៃអង្គការសហប្រជាជាតិ ភាសាចិនបានរួមចំណែកយ៉ាងសកម្មសម្រាប់ការជំរុញការអភិវឌ្ឍដោយពហុភាគី។ ភាគីចិនរីករាយក្នុងការបន្តជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើភាសាចិន ជំរុញការផ្លាស់ប្តូរវប្បមធ៌មនុស្សជាតិ ការរួមបញ្ចូលគ្នាខាងវប្បធម៌និងការតភ្ជាប់ដួងចិត្តរបស់ប្រជាជន ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាទៅវិញទៅមករវាងអរិយធម៌ចិននិងអរិយធម៌នៃបណ្តាប្រទេសនានា ដើម្បីធ្វើឱ្យអរិយធម៌ពិភពលោកកាន់តែសម្បូរបែបនិងមានកម្លាំងថាមពលថែមទៀត៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស