ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានពិភពលោក
2023-04-21 16:24:39cri
Share with:

 

--លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារអបអរសាទរចំពោះលោក Diaz-Canel ដែលបានជាប់ឆ្នោតជាប្រធានាធិបតីគុយបាជាថ្មី ។

--វេទិកាក្រោមប្រជាជន "ការធ្វើទំនើបកម្មតាមបែបផែនចិននិងពិភពលោក"បានបើកធ្វើ អ្នកនយោបាយសំខាន់ៗបរទេសជាច្រើនរូបចូលរួម ។

--នៅក្នុងត្រីមាសទី ១ ការប្រមូលផ្តុំមូលធនបរទេសរបស់ប្រទេសចិនបានកើនឡើង ៤.៩% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ។

--ក្រសួងការបរទេសចិន ៖ ហានិភ័យហិរញ្ញវត្ថុអន្តរជាតិលេចធ្លោឡើងដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសអភិវឌ្ឍន៍ដូចជាសហរដ្ឋអាមេរិកជាដើម ។

--ទិវាភាសាចិនរបស់អង្គការសហប្រជាជាតិឆ្នាំ ២០២៣ និងមហោស្រពវីដេអូក្រៅប្រទេសលើកទី ៣ នៃអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិនត្រូវបានធ្វើឡើងដោយជោគជ័យ ។

--ក្រសួងការបរទេសចិន ៖ រីករាយប្រើប្រាស់ភាសាចិនជាស្ពាន ដើម្បីជំរុញការផ្លាស់ប្តូរលើវិស័យវប្បធម៌និងការតភ្ជាប់ដួងចិត្តប្រជាជន ។ 

--អង្គការសុខភាពពិភពលោកចេញសេចក្តីថ្លែការណ៍ថា យ៉ាងហោចណាស់មនុស្ស ៣៣០នាក់បានស្លាប់បាត់បង់ជីវិតក្នុងការប៉ះទង្គិចប្រដាប់អាវុធនៅប្រទេសស៊ូដង់ ។ 

--រ៉ុក្កែត Starship របស់ក្រុមហ៊ុនបច្ចេកវិទ្យារុករកអវកាស(ក្រុមហ៊ុន SpaceX )បានផ្ទុះបន្ទាប់ពីបាញ់បង្ហោះ ។

អ្នកបកប្រែ:王幸
ប្លុកពិសេស